ធានានូវវឌ្ឍនភាពនិងគុណភាពនៃគម្រោងការកសាងរដ្ឋនីតិរដ្ឋ
(VOVWORLD) - ដោយសង្កត់ធ្ងន់ថា ការកសាងរដ្ឋនីតិរដ្ឋគឺជាប្រធានបទដ៏សម្បូរបែប ដែលទាមទារលក្ខណៈវិទ្យាសាស្ត្រខ្ពស់ លោកប្រធានរដ្ឋបានស្នើថា នៅពេលក្រោយ អ្នកជំនាញនិងក្រុមអ្នកនិពន្ធ ត្រូវពន្លឿនវឌ្ឍនភាពនៃការឯកភាពគ្នា ស្របពេលដែលធានាបាននូវការងារមានគុណភាពល្អ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួប (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ២២ មីនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំ កសាងគម្រោងការ “យុទ្ធសាស្ត្រកសាងនិងធ្វើឲ្យគ្រប់ជ្រុងជ្រោយ នីតិរដ្ឋសង្គមនិយម វៀតណាមដល់ឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥” បានអញ្ជើញ ជួបសំណេះសំណាលជាមួយអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសមាជិកនៃក្រុមនិពន្ធកសាងគម្រោងការដ៏មានសារៈ សំខាន់នេះ។
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សាលើប្រធានបទ ដែលបានបំភ្លឺច្បាស់អំពីបញ្ហាស្នូល ជាមូលដ្ឋាន និងសំខាន់ក្នុងការកសាងនិងធ្វើឲ្យល្អឥតខ្ចោះនូវនីតិរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តនិងការឯកភាពខ្ពស់ ដើម្បីធានាបាននូវវឌ្ឍនភាពនិងគុណភាពនៃសេចក្តីព្រាងរបស់គម្រោង។ ដោយសង្កត់ធ្ងន់ថា ការកសាងរដ្ឋនីតិរដ្ឋគឺជាប្រធានបទដ៏សម្បូរបែប ដែលទាមទារលក្ខណៈវិទ្យាសាស្ត្រខ្ពស់ លោកប្រធានរដ្ឋបានស្នើថា នៅពេលក្រោយ អ្នកជំនាញនិងក្រុមអ្នកនិពន្ធ ត្រូវពន្លឿនវឌ្ឍនភាពនៃការឯកភាពគ្នា ស្របពេលដែលធានាបាននូវការងារមានគុណភាពល្អ៕