ធានាសុវត្ថិភាពចរាចរសំរាប់ប្រជាជនក្នុងឱកាសបុណ្យតេតប្រពៃណី

ធានាសុវត្ថិភាពចរាចរសំរាប់ប្រជាជនក្នុងឱកាសបុណ្យតេតប្រពៃណី - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (news.go.vn)

        Vovworld-នាព្រឹកថ្ងៃទី២៥មករា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen
Xuan Phuc រួមជាមួយក្រុមការងារនៃគណៈកម្មាធិការសុវត្ថិភាពចរាចរជាតិបាន​ធ្វើ​
ការ​ជាមួយស្នងការប៉ូលីសចរាចរផ្លូវគោកផ្លូវដែកក្រសួងនគរបាលអំពីការងារធានា
សណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំមមីឆសក២០១៤។
ថ្លែងមតិ​នៅ​ពិធីធ្វើការ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរ​កំលាំង​ប៉ូលីស
ចរាចរ​ត្រូវ​លើក​កំពស់សីលធម៍សមត្ថភាពស្មារតីការទទួលខុសត្រូវដើម្បី​បំពេញល្អ
ភារកិច្ច​ធានា​សណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc
បាន​សង្កត់ធ្ងន់​ថា៖

        “នៅចំពោះមុខ ក្នុងឱកាសបុណ្យតេតប្រពៃណីនេះ ខ្ញុំស្នើរកំលាំងប៉ូលីស​ចរាចរ​ត្រូវបង្កើនការបញ្ជាត្រួតពិនិត្យដំបន់សំខាន់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិសេស​គឺ
ខ្សែផ្លូវ​ជាតិដែលមានចំណុចខ្មៅកើតមានឡើងគ្រោះថ្នាក់ចរាចរ។ ទី២ចាត់​កំលាំង​
មានវត្តមាន​គ្រប់ពេលវេលាគ្រប់កន្លែងដើម្បីបញ្ជាចរាចរ។ ជាពិសេស ក្នុង​ដំណើរការ
ត្រួតពិនិត កំលាំង​​ប៉ូលីសចរាចរស្នើរបក្សរដ្ឋគណៈកម្មាធិការសុវត្ថិភាព​ចរាចរជាតិ
រាល់​គោលការ​យន្តការគោលនយោបាយថ្មីសំដៅរួមចំណែកកាត់​បន្ថយគ្រោះថ្នាក់
ចរាចរក្នុងរយៈពេល​ខាង​មុខ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ