ធានាសុវត្ថិភាពនិងផលប្រយោជន៍សម្រាប់កម្មករនាវាវៀតណាម

(VOVWORLD) - ក្រសួងការបរទេសក៏បានទាក់ទងជាមួយក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ច និងក្រសួងគមនាគមន៍-ដឹកជញ្ជូនវៀតណាម ដើម្បីបញ្ជាក់ពីអត្តសញ្ញាណសមាជិកក្រុមគ្រួសាររបស់កម្មករនាវានេះ ដោយស្នើក្រុមហ៊ុននេះត្រូវធានាសិទ្ធិនិងផលប្រយោជន៍របស់ពលករវៀតណាមនៅឯប្រទេសផងដែរ។
ធានាសុវត្ថិភាពនិងផលប្រយោជន៍សម្រាប់កម្មករនាវាវៀតណាម - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ VNA)

នាថ្ងៃទី ៥ ខែមករា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការដែលអ៊ីរ៉ង់បានស្ទាក់ចាប់នាវា Hankuk Chemi របស់កូរ៉េខាងត្បូង ដែលនៅលើនាវាមានកម្មករនាវាជាជនជាតិវៀតណាម អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រសួងការបរទេស វៀតណាម បានទាក់ទងទៅកាន់ស្ថាន ទូតកូរ៉េខាងត្បូងនិងស្ថានទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងហាណូយ។ ទន្ទឹមនឹងនេះដែរ ស្ថាប័នបេសកកម្មតំណាង វៀតណាមប្រចាំនៅកូរ៉េខាងត្បូងនិងអ៊ីរ៉ង់ ក៏បានពិភាក្សាយ៉ាងសកម្មជាមួយអាជ្ញាធរប្រទេសសាមី និងក្រុមហ៊ុនម្ចាស់នាវា Hankuk Chemi ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងធានាសុវត្ថិភាពដល់កម្មករនាវាវៀតណាមទាំងអស់ ព្រមទាំងស្នើឱ្យដោះស្រាយករណីនេះឱ្យបានឆាប់ៗផងដែរ។

ក្រសួងការបរទេសក៏បានទាក់ទងជាមួយក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ច និងក្រសួងគមនាគមន៍-ដឹកជញ្ជូនវៀតណាម ដើម្បីបញ្ជាក់ពីអត្តសញ្ញាណសមាជិកក្រុមគ្រួសាររបស់កម្មករនាវានេះ ដោយស្នើក្រុមហ៊ុននេះត្រូវធានាសិទ្ធិនិងផលប្រយោជន៍របស់ពលករវៀតណាមនៅឯប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ