ធានាឲ្យកុមារទាំងអស់សុទ្ធតែបានទទួលអំណរបុណ្យសំពះព្រះខែ
(VOVWORLD) - នាយប់ថ្ងៃទី ៨ ខែកញ្ញា អនុប្រធានរដ្ឋ និងជាប្រធានក្រុមប្រឹក្សាមូលនិធិគាំពារកុមារវៀតណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញចូលរួមពិធីបុណ្យព្រះច័ន្ទពេញបូណ៌មី នៅសាលាមធ្យមសិក្សាជនជាតិភាគតិចស្រុក Van Yen ខេត្ត Yen Bai។
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានប្រគល់អំណោយក្នុងតម្លៃ ៤០០លានដុង ជូនកុមារដែលមានស្ថានភាពលំបាកខេត្ត Yen Bai; ប្រគល់អាហារូបករណ៍ចំនួន ២០ ចំណែកជូនសិស្សា
នុសិស្សនៃសាលា។
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Vinh Long លោក Lu Quang Ngoi ប្រគល់អំណោយបុណ្សសំពះព្រះខែជូនកុមារនៅសង្កាត់ទី ៨ ទីក្រុង Vinh Long។
(រូបថត៖ Pham Minh Tuan/VNA) |
នាយប់ថ្ងៃទី ៨ ខែកញ្ញា ខេត្ត Vinh Long បានរៀបចំគណៈប្រតិភូចំនួន ៨ ទៅចូលរួមកម្មវិធីអំណរបុណ្យសំពះព្រះខែឆ្នាំ ២០២២ ជាមួយកុមារក្រីក្រ កុមារស្ថានភាពលំបាកនៅស្រុក ទីរួមស្រុក និងទីក្រុងទាំង ៨ របស់ខេត្ត។ ជាមួយនឹងបាវចនាថា កុមារទាំងអស់ក្នុងខេត្តសុទ្ធតែបានទទួលអំណរបុណ្យសំពះព្រះខែឆ្នាំ២០២២ អំណោយជាង ៤០០០ ចំណែក ត្រូវបានប្រគល់ជូនកុមារក្រីក្រក្នុងតំបន់ក្នុងឱកាសនេះ។ នាថ្ងៃដដែល នៅខេត្ត Hau Giang កម្មវិធី “ព្រះច័ន្ទនៃសេចក្តីស្រឡាញ់” ត្រូវបានប្រារព្ធឡើងសម្រាប់កុមារដែលមានស្ថានភាពលំបាកពិសេសនៅក្នុងខេត្ត។ ក្នុងព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំខេត្តបានអំពាវនាវដល់គ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ បន្តមានការងារជាក់ស្តែង ដើម្បីថែទាំយុវជនជំទង់និងកុមារ ដោយជួយឲ្យក្មួយៗមានការសិក្សា និងជីវភាពរស់នៅល្អបំផុត ហើយមានទីកន្លែងលែងកម្សាន្តដ៏មានប្រយោជន៍។ ជាពិសេសគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យទាំងអស់ ត្រូវយកចិត្តទុកដាក់ដល់ជីវភាពខាងសម្ភារៈនិងស្មារតីរបស់ក្មេងជំទង់និងកុមារដែលមានស្ថានភាពលំបាក៕