ធម្មនុញ្ញស្ដីពីការងារធ្វើសំរាប់ជនពិការទូទាំងប្រទេសបានចាប់បដិសន្ធិ

ធម្មនុញ្ញស្ដីពីការងារធ្វើសំរាប់ជនពិការទូទាំងប្រទេសបានចាប់បដិសន្ធិ - ảnh 1
ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដេរឧស្សាហកម្មសំរាប់ជនពិការនៅវៀតណាម (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២៨ តុលា ក្រុមហ៊ុនល្បីឈ្មោះជាច្រើនលើពិភពលោកបាន
ឯកភាពចូលរួមយុទ្ធនាការជួយឧបត្ថម្ភនិងបង្កើតការងារធ្វើសំរាប់ជនពិការលើ
ទូទាំងពិភពលោក។សម្ព័ន្ធក្រុមហ៊ុនធំចំនួន១១បានចូលរួមពិធីចុះហត្ថលេខាលើ
ធម្មនុញ្ញបង្កើតបណ្ដាញជួយឧបត្ថម្ភការងារធ្វើសំរាប់ជនពិការបំផុសឡើងដោយ
 អង្គការពលកម្មអន្តរជាតិ (ILO) ដែលបានប្រព្រឹត្តទៅនៅទីក្រុង ហ្សឺណែល របស់
ស្វីស។សម្ព័ន្ធក្រុមហ៊ុនទាំងនេះបានសន្យាជួយឧបត្ថម្ភនិងបង្កើតការងារធ្វើសំរាប់
ជនពិការនៅសាខាទាំងឡាយរបស់គេលើទូទាំងពិភពលោក ការពារបុគ្គលិកពិការ
ពីការរើសអើងគ្រប់ប្រភេទ ព្រមទាំងធានាឲ្យបុគ្គលិកពិការអាចជ្រៀតចូលមូលដ្ឋាន
ធ្វើការទាំងឡាយក្នុងក្រុមហ៊ុនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ