ធុរជនកូរ៉េខាងត្បូងចំនួន៥៧០នាក់នឹងមកដល់វៀតណាមក្នុងសប្ដាហ៍នេះ

(VOVWORLD) - នាថ្ងៃទី២១ កក្កដា កូរ៉េខាងត្បូងបានជូនដំណឹងថា ប្រទេសនេះមាន ផែនការបញ្ជូនធុរជនទៅកាន់វៀតណាមនិងចិនក្នុងសប្ដាហ៍នេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap កូរ៉េខាងត្បូងនឹងបញ្ជូន ធុរជនទៅកាន់វៀតណាមនិងចិនតាមជើងហោះហើរពិសេស (charter flight) ក្នុងបរិបទដែលជម្ងឺ Covid-19 បានធ្វើឲ្យសេវាកម្មអាកាសចរណ៍របស់ គេរងការជាប់គាំងសឹងតែទាំងអស់។ ក្រសួងពាណិជ្ជកម្មឧស្សាហកម្មនិង ថាមពលកូរ៉េខាងត្បូងបានជូនដំណឹងថាតាមផែនការពោលខាងលើ ធុរជន ប្រមាណ៥៧០នាក់មកពីក្រុមហ៊ុនចំនួន២៤០អង្គភាព ត្រូវបានបញ្ជូនមកកាន់វៀតណាមតាមជើងហោះហើរពិសេសនាថ្ងៃទី២២ កក្កដា។ ហើយដល់ ដើមខែសីហា កូរ៉េខាងត្បូងគ្រោងនឹងបញ្ជូនពលករចំនួន១៥០០នាក់មក កាន់វៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ