ធ្វើឲ្យបានច្បាស់មូលហេតុនិងការទទួលខុសត្រូវទាក់ទិនដល់ការសំអាតបរិស្ថានដែលបណ្តាលឲ្យមច្ឆាសមុទ្រងាប់ច្រើន


ធ្វើឲ្យបានច្បាស់មូលហេតុនិងការទទួលខុសត្រូវទាក់ទិនដល់ការសំអាតបរិស្ថានដែលបណ្តាលឲ្យមច្ឆាសមុទ្រងាប់ច្រើន - ảnh 1
ធ្វើឲ្យបានច្បាស់មូលហេតុនិងការទទួលខុសត្រូវទាក់ទិនដល់ការសំអាតបរិស្ថានដែលបណ្តាលឲ្យមច្ឆាសមុទ្រងាប់ច្រើន (Image: VNA)

(VOVworld) – នារៀលថ្ងៃទី ៣០ មិថុនា នៅសន្និសីទកាសែតជំនាញរបស់រដ្ឋាភិបាល
 វៀតណាម រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung
 បានឲ្យដឹងថា៖ ក្រុមហ៊ុនចំកាត់ផលិតដែកចែប Formosa Ha Tinh បានបំពុល
បរិស្ថានដោយ ការបញ្ចេញចោលក្នុងសមុទ្រជាតិគីមីពុលមួយចំនួនដែលបណ្តា
ឲ្យម្ឆាសមុទ្រងាប់ច្រើនខេត្តចំនួន ៤ ភាគកណ្ដាលវៀតណាមពីខេត្ត Ha Tinh
ដល់ខេត្ត Thua Thien Hue។ ក្រុមហ៊ុនចំកាត់ Formosa បានផ្ញើរពាក្យសុំទោស
ដល់ប្រជាពលរដ្ឋនិងរដ្ឋាភិបាល វៀតណាម ហើយសន្យាទូទាត់សងចំនួនប្រាក់
៥០០ លានដុល្លាអាមេរិក។ លោក Mai Tien Dung បានឲ្យដឹងថែមទៀតថា៖

        «ក្រុមហ៊ុនចំកាត់ Formosa បានសុំទោសជាចំហរដល់រដ្ឋាភិបាលនិងប្រជាជន
វៀតណាម ដោយសារ បណ្ដាលការបំពុលបរិស្ថានដ៏ធ្ងន់ធ្ងរ ហើយនឹងទូទាត់​សង់
ប្រាក់ចំនួន ៥០០ លានដុល្លាអាមេរិកសំរាប់ប្រជាពលរដ្ឋក្នុងតំបន់រងឥទ្ធិពល
ព្រមទាំង ជួយឧបត្ថម្ភ ផ្លាស់ប្តូរមុខរបបរ។ ទន្ទឹមនឹងនោះ Formosa បានសន្យា
សហការជាមួយបណ្ដាក្រសួង ផ្នែករបស់វៀតណាមនិងបណ្ដាខេត្តភាគកណ្ដាល
វៀតណាមកសាងវិធីសាស្ត្រព្រមៗគ្នាដើម្បី ត្រួតពិនិត្យបរិស្ថានសមុទ្រភាគ
កណ្ដាលវៀតណាម ជៀសវាងការបំពុលបរិស្ថាន និងមិន អនុញ្ញត្តឲ្យរឿងហេតុ
នេះកកើតឡើងទៀតឡើយ។ ក្នុងករណីរំលោភទៅលើច្បាប់ស្តីពីកិច្ចការពារ
បរិស្ថាននិងប្រភពធនធានទឹក Formosa នឹងទទួលខុសត្រូវតាមច្បាប់របស់
វៀតណាម៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ