នគរបាលវៀតណាមរួមដៃជួយកុមារស៊ូដង់ខាងត្បូង

(VOVWORLD) - ថ្ងៃទី ១៦ ខែមិថុនា គឺជាទិវា "សម្រាប់កុមារនៅអាហ្វ្រិក"។ 
នគរបាលវៀតណាមរួមដៃជួយកុមារស៊ូដង់ខាងត្បូង - ảnh 1លោកវរសេនីយ៍ទោ Bui Phuong Lan តាងនាមក្រុមការងារក្រសួងនគរបាលនៅបេសកកម្ម UNMISS អញ្ជើញប្រគល់អំណោយដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា Thong Nhat ប្រទេសស៊ូដង់ខាងត្បូង(ប្រភព៖ ក្រសួងនគរបាល)

ក្នុងឱកាសនេះ នាថ្ងៃទី១៣ ខែមិថុនា ការិយាល័យប៉ូលិសយេនឌ័រនៃអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ខាងត្បូងបានធ្វើជាអធិបតី និងសម្របសម្រួលជាមួយមជ្ឈមណ្ឌលគាំទ្របេសកកម្ម បណ្តាញនារីប៉ូលីសនៃបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង (UNMISS) ការិយាល័យប៉ូលីសប្រចាំតំបន់ Juba និងក្រុមការងារនៃក្រសួងនគរបាលវៀតណាមនៅ UNMISS បានចុះសួរសុខទុក្ខសិស្សានុ សិស្សនៅវិទ្យាល័យ “ក្តីសង្ឃឹម” និងសាលាបឋមសិក្សា Thong Nhat ក្នុងតំបន់ជំរុំជនភៀសខ្លួន IDP លេខ ០១ (Juba)។

ដើម្បីចែករំលែកការលំបាកខាងសម្ភារៈបរិក្ខារ របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាទាំងពីរ ពីប្រភពជំនួយសំខាន់ៗរបស់សហភាពនារីនៃក្រសួងនគរបាលវៀតណាម ក្រុមការងារនៃក្រសួងនគរបាលនៅ UNMISS បានផ្ញើអំណោយជាបិច ខ្មៅដៃ  សៀវភៅចំនួន ២០០០ ក្បាល ដល់សិស្សានុសិស្សនៃសាលាហើយជូនគ្រូនៃសាលាទាំងពីរនូវសំភារៈជាច្រើនទៀត។

នេះជាសកម្មភាពសប្បុរសធម៌លើកទី៣ ដែលសហភាពនារីនៃក្រសួងនគរបាលវៀតណាមបានអនុវត្តក្នុងនាមក្រុមការងារ រួមចំណែកនាំមកនូវសេចក្តីទុកចិត្ត និងក្តីសង្ឃឹមដល់កុមារអាហ្រ្វិកដែលបានរងទុក្ខលំបាកពីសង្គ្រាមស៊ីវិល និងត្រូវរស់នៅ ស្ថានភាពលំបាកខ្លាំងនៅក្នុងជំរុំជនភៀសខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ