នាំតំបន់ប៉ែកខាងកើតក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមជាភារកិច្ចចម្បង របស់រុស្ស៊ី

(VOVworld) - ថ្លែងមតិនាថ្ងៃទី៣ កញ្ញា នៅសម័យប្រជុំនៃវេទិកាសេដ្ឋកិច្ចអន្តរ
ជាតិប៉ែកខាងកើតលើកទី២ (EEF ២) ដែលត្រូវបានរៀបចំឡើងនៅទីក្រុង
Vladivostok នោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកច្បាស់ថា ភារកិច្ច
មួយក្នុងចំណោមភារកិច្ចចម្បងរបស់រុស្ស៊ីនោះគឺនាំតំបន់ប៉ែកខាងកើត ក្លាយទៅ
ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមនៃប្រទេសនេះ។
នាំតំបន់ប៉ែកខាងកើតក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមជាភារកិច្ចចម្បង របស់រុស្ស៊ី - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្លែងមតិនៅ EEF លើកទី២ (រូបថត៖forumvostok.ru)

ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye និងនាយករដ្ឋមន្រ្តីជប៉ុន
លោក Shinzo Abe ក៏បានអញ្ជើញថ្លែងសន្ទរកថានៅសម័យប្រជុំនេះ ដោយសំដែង
ឯកភាពចំពោះគោលជំហររបស់រុស្ស៊ី អំពីការជំរុញតំបន់ប៉ែកខាងកើតនោះ ហើយ
ឆ្ពោះទៅការតភ្ជាប់ សហប្រតិបតិ្តការយ៉ាងខ្លាំងក្លាជាមួយប្រទេសខាងកើតនានា
 ដែលក្នុងនោះមានកូរ៉េខាងត្បូងនិងជប៉ុន។នាយករដ្ឋមន្រ្តីជប៉ុនបានស្នើរឲ្យនាំ
តំបន់ប៉ែកខាងកើតរបស់រុស្ស៊ីក្លាយទៅជាចក្រទ្វារទំនើបនៃតំបន់សេដ្ឋកិច្ច
អាស៊ី-អឺរ៉ុប។រីឯលោកប្រធានាធិបតីរុស្ស៊ីបានអំពាវនាវឲ្យបង្កើតបរិយាកាសរួម
អំពីសេដ្ឋកិច្ចឌីជីថលនិងការធ្វើសមាហរណកម្មរបស់ប្រទេសទាំងអស់នៅតំបន់
អាស៊ី-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ