នៅថ្ងៃទី ១ ខែតុលា វៀតណាមរក្សាបានអត្រាករណីជាសះស្បើយពីជំងឺកូវីដ ១៩ ក្នុងកម្រិតខ្ពស់

(VOVWORLD) - ហេតុដូច្នេះ រហូតមកដល់ពេលនេះ វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ៧៩៧.៧១២ នាក់។

គិតត្រឹមម៉ោង ១៧ ថ្ងៃទី ៣០ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ១ ខែតុលា វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៦.៩៥៧ ករណី ដែលក្នុងនោះ ១៦ ករណីត្រូវបាននាំចូលនិង ៦.៩៤១ ត្រូវបានកត់ត្រាឆ្លងនៅក្នុងប្រទេស ដែលបានថយចុះ ៩៩៦ ករណីបើប្រៀបធៀបទៅនឹងថ្ងៃមុននោះ នៅតាមខេត្តក្រុងចំនួន ៣៧។  រហូតមកដល់ពេលនេះ វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ៧៩៧.៧១២ នាក់។

នៅថ្ងៃទី ១ ខែតុលានេះ អ្នកជំងឺកូវីដ ១៩ ចំនួន ២៧.២៥០ នាក់ត្រូវបានប្រកាសជាសះស្បើយ។ បច្ចុប្បន្នវៀតណាមមានអ្នកជំងឺសរុបចំនួន ៦៣៦.០៨១ ករណីដែលបានជាសះស្បើយ។ នៅថ្ងៃនេះ មានអ្នកស្លាប់ចំនួន ១៣៦ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ