នាថ្ងៃទី ១៩ សីហា ប្រារព្ធឡើង SEA Games 29

(VOVWORLD) -ពិធីប្រារព្ធបានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១៩ សីហា កីឡដ្ឋាន Bukit Jalil ប្រទេសម៉ាឡេស៊ី។
នាថ្ងៃទី ១៩ សីហា ប្រារព្ធឡើង SEA Games 29 - ảnh 1នាថ្ងៃទី ១៩ សីហា ប្រារព្ធឡើង SEA Games 29 

ពិធីប្រារព្ធបានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១៩ សីហា កីឡដ្ឋាន Bukit Jalil ប្រទេសម៉ាឡេស៊ី។ តាមរដ្ឋមន្រ្តីក្រសួងយុវជននិងកីឡា ម៉ាឡេស៊ី លោក YB Khairy Jamaluddin ថាពិធីនេះជាឱកាសដើម្បីលើកតម្កើងកីឡាករល្បីល្បាញដែលបានរួមវិភាគទានដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍន៍នៃកីឡា ម៉ាឡេស៊ីនិយាយដោយឡែក និងកីឡាតំបន់ អាស៊ីអាគ្នេយ៍ និយាយរួម។

ទាក់ទិនដល់ខ្លឹមសារប្រកួត នាថ្ងៃទី ១៩ សីហា ក្រុមកីឡារបស់វៀតណាមដណ្ដើមបានមេដាយមាស់ចំនួន ៤ លើវិញ្ញាសាររត់ម៉ារ៉ាតុង។ គិតដល់ពេលថ្ងៃត្រង់ ក្រុមកីឡាវៀតណាមដណ្ដើមបានមេដាយមាសចំនួន ៣ និងមេដាយសំរិទ្ធចំនួន ១។

នាព្រឹកថ្ងៃទី ១៩សីហា រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានអញ្ជើញទៅសាកសួរសុខទុក្ខក្រុមកីឡាវៀតណាម។ លោក Nguyen Ngoc Thien បានឲ្យដឹងថា៖

“ដើម្បីប្រទេសជាតិ ដើម្បីសាមគ្គីភាព បណ្ដាកីឡាករវៀតណាមបានសាមគ្គីភាពជាធ្លុងមួយ ដើម្បី ឆន្ទៈមួយ គោលដៅមួយ ដើម្បីជ័យជម្នះ និងភាពត្រចះត្រចង់នៃប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ