នាំទំនាក់ទំនងការពារប្រទេសវៀតណាម-អ៊ុក្រែន អភិវឌ្ឍន៍ឲ្យស័ក្តសមនឹងសក្តានុភាព

នារសៀលថ្ងៃទី ១៣ កញ្ញា នៅវិមានប្រធាន ប្រធានរដ្ឋវៀតណាម Truong Tan Sang បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែន Salamatin Dmitry Albertovich ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។ ក្នុងជំនួបនេះ
ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏ ចីរភាពរបស់
អ៊ុយក្រែន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងសប្បាយរីករាយឃើញថា៖ ទំនាក់ទំនងសហ
ប្រតិបត្តិការរវាងប្រទេសទាំង ២ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត ពីមួយថ្ងៃទៅ
មួយថ្ងៃ។ ប្រធានរដ្ឋវៀតណាមានគោលបំណងថា៖ ដោយឈរលើ គ្រឹះស្ថានល្អ
ប្រសើនេះ ភាគីទាំង ២ នឹងធ្វើឲ្យទំនាក់ទំនងសហប្រតិបត្តិការមានសកម្មភាពជាក់
ស្តែងនិងមានប្រសិទ្ធភាពថែមទៀត ពិសេសគឺលើវិស័យសន្តិសុខ ការពារប្រទេស។ រដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែន Salamatin Dmitry Albertovich បានជូនដំណឹងជាមួយ
លោក Truong Tan Sang អំពីលទ្ធផលនៃការចរចាររវាងរដ្ឋមន្ត្រីការពារប្រទេសវៀតណាម
និងអ៊ុយក្រែនដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃដ៏ដែលនិងសង្កត់ធ្ងន់ទៅលើកិច្ចសហ
ប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសយោធារវាងប្រទេសទាំង ២។ នេះគឺជាមូលដ្ឋានសំខាន់ដើម្បីជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង ២ ក្នុងរយៈពាលខាងមុខ៕

នាំទំនាក់ទំនងការពារប្រទេសវៀតណាម-អ៊ុក្រែន អភិវឌ្ឍន៍ឲ្យស័ក្តសមនឹងសក្តានុភាព - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែន Salamatin Dmitry Albertovich (Image: Vietnamplus)

ប្រតិកម្មទៅវិញ

ផ្សេងៗ