នាំទំនាក់ទំនងរវាងវៀតណាម និងអ៊ូហ្គង់ដាឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី សមស្របនឹងសក្តានុពលនៃប្រទេសទាំងពីរ
(VOVWORLD) - លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វៀតណាមផ្តោតសំខាន់លើការលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាប្រទេសអាហ្វ្រិកនិយាយរួម និងអ៊ូហ្គង់ដានិយាយដោយឡែក។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trongអញ្ជើញទទួលជួបសន្ទនា
ជាមួយប្រធានាធិបតីអ៊ូហ្គង់ដា និងជាប្រធានគណបក្សចលនាតស៊ូជាតិ (NRM) លោក Yoweri Museveni |
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានាធិបតីអ៊ូហ្គង់ដា និងជាប្រធានគណបក្សចលនាតស៊ូជាតិ (NRM) លោក Yoweri Museveni មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
អគ្គលេខាបក្ស Nguyen Phu Trong បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ូហ្គង់ដា ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនៈកិច្ចមានអត្ថន័យដ៏ធំធេង បើកដំណាក់កាល អភិវឌ្ឍន៍ថ្មីរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីររៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូត (១០៧៣ - ២០២៣) ។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វៀតណាមផ្តោតសំខាន់លើការលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាប្រទេសអាហ្វ្រិកនិយាយរួម និងអ៊ូហ្គង់ដានិយាយដោយឡែក។ វាយតំលៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរនៃកិច្ចសន្ទនារវាងប្រធានាធិបតីអ៊ូហ្គង់ដា ជាមួយប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងអបអបរសាទរចំពោះឯកសារនិងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ច លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យគឺនៅតែធំធេងណាស់។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃឆន្ទៈនយោបាយ និងគោលនយោបាយរបស់មេដឹកនាំនៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។
ជាការឆ្លើយតប ប្រធានាធិបតីលោក Yoweri Museveni បានវាយតំលៃខ្ពស់ចំពោះបក្សកុម្មុយនិស្តវៀតណាមដែលបានដឹកនាំប្រជាជន និងកសាង និងអភិវឌ្ឍន៍ប្រទេសវៀតណាមប្រកបដោយវិបុលភាព។ លោកមានបំណងចង់ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពគ្នានឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង នាំទំនាក់ទំនងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី សមស្របនឹងបំណងប្រាថ្នា និងសក្តានុពលនៃប្រទេសទាំងពីរ៕