នាំ​​ប្រទេស​វៀតណាម​ក្លាយជា​គោលដៅ​ពេញនិយម​សម្រាប់​អត្តពលិក​ម៉ា​រ៉ា​តុង​អន្តរជាតិ​

(VOVWORLD) - នាថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីបើកការរត់ប្រណាំg ម៉ារ៉ាតុង Standard Chartered បេតិកភណ្ឌហាណូយឆ្នាំ ២០២៤។ អត្តពលិកជាង ១៨.០០០ នាក់ រួមទាំងអត្តពលិកអន្តរជាតិជិត ១.៣០០ នាក់មកពី ប្រទេសចំនួន ៥៥ នឹងចូលរួមការរត់ប្រណាំង នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។ 

យោងតាមគណៈកម្មការរៀបចំ ចំនួនអត្តពលិកដែលចូលរួមក្នុងការប្រណាំងឆ្នាំនេះ បានកើនឡើង ១៥០% បើធៀបនឹងរដូវកាលមុន ហើយជាបរិមាណខ្ពស់កំណត់ត្រា ក្នុងចំណោមព្រឹត្តិការណ៍ម៉ារ៉ាតុងរបស់វៀតណាម។

នាំ​​ប្រទេស​វៀតណាម​ក្លាយជា​គោលដៅ​ពេញនិយម​សម្រាប់​អត្តពលិក​ម៉ា​រ៉ា​តុង​អន្តរជាតិ​ - ảnh 1អត្តពលិកជាង ១៨.០០០ នាក់ មកពី ប្រទេសចំនួន ៥៥ នឹងចូលរួមការរត់ប្រណាំង នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។  រូបថត៖ BTC

ការប្រណាំងម៉ារ៉ាតុង Standard Chartered បេតិកភណ្ឌហាណូយឆ្នាំ ២០២៤  គឺជាការរត់ប្រណាំងដំបូងគេនៅវៀតណាម ដែលមានការរួមដំណើរពីមន្ទីរពេទ្យ Bach Mai ទីក្រុងហាណូយ ក្នុងនាមជាអ្នកឧបត្ថម្ភផ្នែកសុខាភិបាលជាផ្លូវការ។ ដោយក្លាយជាផ្នែកមួយនៃប្រព័ន្ធការរត់ប្រណាំងដ៏ល្បីល្បាញលើពិភពលោក Standard Chartered Marathon គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដើម្បីជួយគណៈកម្មការរៀបចំ អនុវត្តន៍ក្តីសុបិនក្នុងការនាំយកវិស័យម៉ារ៉ាតុងវៀតណាមនៅលើផែនទីពិភពលោក ធ្វើឱ្យវៀតណាមក្លាយជាគោលដៅពេញនិយមរបស់អត្តពលិកអន្តរជាតិ រួមចំណែកអភិវឌ្ឍន៍ទេសចរណ៍វៀតណាមប្រកបដោយចីរភាព៕


ប្រតិកម្មទៅវិញ

ផ្សេងៗ