នាំផលិតផល សេវាកម្មនៃតំបន់ដីសណ្ដទន្លេ Cuu Long ទៅក្នុងខ្សែសង្វាក់តម្លៃសកល

(VOVWORLD) - នាថ្ងៃទី៥ ខែធ្នូ សន្និសីទសារព័ត៌មានស្ដីពីវេទិកា Mekong Connect លើកទី៥ឆ្នាំ២០២០បានប្រារព្ធធ្វើឡើងនៅខេត្ត Dong Thap។ 
នាំផលិតផល សេវាកម្មនៃតំបន់ដីសណ្ដទន្លេ Cuu Long ទៅក្នុងខ្សែសង្វាក់តម្លៃសកល - ảnh 1 ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានស្ដីពីវេទិកា Mekong Connect ឆ្នាំ២០២០។ (រូបថត៖ baodongkhoi.vn)

ក្រោមមូល បទ “នាំផលិតផល សេវាកម្មនៃតំបន់ដីសណ្ដទន្លេ Cuu Long ទៅក្នុង ខ្សែសង្វាក់តម្លៃសកល” វេទិកា Mekong Connect ឆ្នាំ២០២០ នឹងបើកនា ថ្ងៃទី២១ ខែធ្នូ នៅទីក្រុង Cao Lanh ខេត្ត Dong Thap ដោយមានការចូលរួម របស់អ្នកតំណាងចំនួន៧០០នាក់ ជាធុរជន កសិករ សហករណ៍កសិកម្ម និងស្ថាប័នគ្រប់គ្រងរដ្ឋមកពីខេត្ត An Giang Ben Tre Can Tho និង Dong Thap។ វេទិកាឆ្នាំនេះ នឹងវាយតម្លៃចំពោះឱកាសនិងបញ្ហាប្រឈមមកពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) និងទិសដៅអភិវឌ្ឍនៃ តំបន់ដីសណ្ដទន្លេ Cuu Long ក៏ដូចជាដំណោះស្រាយសំខាន់ៗសម្រាប់ឆ្នាំ ២០២១និងរយៈពេលខាងមុខស្ដីពីសេដ្ឋកិច្ចវិលជុំ ការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា ដើម្បីកសាងកសិកម្មប្រកបដោយចីរភាពនិងប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ