នាព្រឹកថ្ងៃទី ២២ ខែសីហា វៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីឡើយ

(VOVWORLD) - វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ បានជាសះ ស្បើយចំនួន ៥៤៧/១០០៩ នាក់ ហើយមានអ្នកជំងឺចំនួន ២៥ នាក់បានស្លាប់ផងដែរ។
នាព្រឹកថ្ងៃទី ២២ ខែសីហា វៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីឡើយ - ảnh 1 (រូបថត៖ TTXVN)

យោងតាមរបាយការណ៍របស់ គណកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ បានឲ្យដឹងថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី ២១ ខែសីហា រហូតដល់ម៉ោង ៦  ថ្ងៃទី ២២ ខែសីហា វៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីឡើយ។

សូមបញ្ជាក់ថានាបច្ចុប្បន្ន វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ បានជាសះ ស្បើយចំនួន ៥៤៧/១០០៩ នាក់ ហើយមានអ្នកជំងឺចំនួន ២៥ នាក់បានស្លាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ