នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុន លើកទី៧

នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុន លើកទី៧ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុន លើកទី៧

(VOV)_នាថ្ងៃទី៤ កក្កដា នៅទីក្រុងតូក្យូ (ជប៉ុន) បានប្រារព្វឡើងសន្និសីទជាន់
ខ្ពស់មេគង្គ-ជប៉ុន លើកទី៧ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ​ប្រទេស​ឡាវ  កម្ពុជា ថៃ វៀតណាម និងជប៉ុន។គណៈប្រតិភូវៀតណាម ដឹកនាំដោយ​នាយករដ្ឋ
មន្ត្រី Nguyen Tan Dung ។ បណ្ដាថ្នាក់ដឹកនាំបានអនុម័តលើ​យុទ្ធសាស្ត្រ​តូក្យូរ 
២០១៥ ឆ្ពោះទៅកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ​ដំណាក់កាល​ ២០១៦-២០១៨
 គឺធានាស្ថិរភាពតំបន់ ទទួលបានកំណើន​គុណភាព​ ​នៅ​អនុតំបន់ទន្លេមេគង្គ។

          ក្នុងសេចក្ដីថ្លែងការណ៍រួមមេគង្គ-ជប៉ុន បណ្ដាថ្នាក់ដឹកនាំបានកត់សម្គាល់​
សារសំខាន់របស់សមុទ្រ ជាទ្រព្យសម្បត្តិរួមរបស់ពិភពលោក ហើយអះអាងនូវ
សារសំខាន់របស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធិក្នុងការធានាសន្តិសុខ សុវត្ថិភាព
នាវាចរណ៍ ក្នុងតំបន់ សង្កត់ធ្ងន់ទៅលើការអនុវត្តដោយគ្រប់គ្រាន់ និងប្រសិទ្ធិភាព
 សេចក្ដីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងទទួល​អោយ
បានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ បណ្ដាថ្នាក់ដឹកនាំក៏បាន​រំលឹកឡើង
វិញនូវការសន្យាសិទ្ធិសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ សុវត្ថិ​ភាពនាវាចរណ៍ 
និងដោះស្រាយជំលោះដោយសន្តិវិធី ដោយផ្អែកទៅលើគោលការណ៍ ច្បាប់អន្តរ
ជាតិ ដូចជា អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ( UNCLOS) ឆ្នាំ
 ១៩៨២ ដែរ។

ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីសន្និសីទ  នាយករដ្ឋមន្ត្រី Nguyen Tan Dung
បានសង្កត់ធ្ងន់ថា៖

“លទ្ធផលលេចធ្លោនៃសន្និសីទលើកនេះគឺជាការអនុម័តលើ “យុទ្ធសាស្ត្រទីក្រុង
តូក្យូឆ្នាំ ២០១៥” ដោយមានទិសដៅសហប្រតិបត្តិការ មេគង្គ-ជប៉ុន ដំណាក់​កាល២០១៦-២០១៨ ។ គោលដៅរួមនៃយុទ្ធសាស្ត្រនេះគឺជំរុញកំណើន​គុណភាព​ នៅអនុតំបន់ទន្លេមេគង្គ និងបើកចេញឱកាសសហប្រតិបត្តិការថ្មី រវាងជប៉ុន 
និងបណ្ដាប្រទេសមេគង្គ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិនិមួយៗ 
ដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងក្នុងតំបន់ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ