នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសម្ពោធដាក់ឲ្យដំណើការ ស្ថាប័នតំណាងរបស់ VOV

(VOVWORLD) -ពិធីបើកសម្ពោធដាក់ឲ្យដំណើរការស្ថាប័នតំណាងនៅឯបរទេសរបស់ VOV នៅប្រ ទេសអូស្ត្រាលីបានប្រារព្ធនាព្រឹកថ្ងៃទី១៧ខែមិនានៅទីក្រុង Sydney ប្រទេសអូស្ត្រាលី ។

អញ្ជើញចូលរួមក្នុងពិធីមានវត្តមាននាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អនុប្រធានរដ្ឋសភា លោក Uong Chu Luu និងអគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky។

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសម្ពោធដាក់ឲ្យដំណើការ ស្ថាប័នតំណាងរបស់ VOV  - ảnh 1 អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky អញ្ជើញថ្លែងមតិក្នុងពិធី

        អញ្ជើញថ្លែងមតិក្នុងពិធី អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានសង្កត់ធ្ងន់នូវសកម្មភាពរបស់អ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមនៅ អូស្ត្រាលីនឹងរួមចំណែក ផ្សព្វផ្សាយអំពីទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសនា នា។ ក្នុងបរិបទដែលវៀតណាមនិងអូស្រ្កាលីទើបនឹងលើកកម្ពស់ទំនាក់ទំនងឡើង កម្រិតដៃគូយុទ្ធសាស្ត្រនោះការដែលវិទ្យុសម្លេងវៀតណាមបើកការិយាល័យតំណាង ជាសក្ខីភាពសឲ្យឃើញថា មិនត្រឹមតែរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងក្រសួងស្ថាប័ន នានារបស់វៀតណាមក៏សុទ្ធតែយកចិត្តទុកដាក់និងមានបំណងបង្កើនការតភ្ជាប់ជាមួយអូស្ត្រាលីដែរ។

        អញ្ជើញឆ្លើយសំភាសន៍ក្នុងឱកាសនេះលោក Nguyen The Ky បានឲ្យដឹងថា៖

        “វិទ្យុសម្លេងវៀតណាមបច្ចុប្បន្ន មានស្ថាប័នតំណាងចំនួន១០លើទូទាំងពិភព លោក។ នេះជាស្ថាប័នតំណាងទី១១។ ប្រការនេះបង្ហាញនូវការបោះជំហានថ្មី របស់វិទ្យុសម្លេងវៀតណាម។ មុននេះ ស្ថាប័នតំណាងរបស់វិទ្យុសម្លេងវៀតណាមភាគ ច្រើនបំពេញការងារផ្សាយសម្លេង។ ប៉ុន្តែឥឡូវនេះ គឺបំពេញការងារផ្សាយសម្លេងផង និងទូរទស្សន៍ផង ថែមទាំងយកព័ត៌មានឲ្យខាងកាសែតបោះពុម្ភនិងកាសែតអេឡិចត្រូ និកទៀតផង។ ហេតុដូច្នេះការងារក៏ច្រើនជាងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ