នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅខេត្ត Cao Bang

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩១ នៃទិវាប្រពៃណី រណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ១៩៣០-១៨ វិច្ឆិកា ២០២១) នាថ្ងៃទី ១៥ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមទិវាបុណ្យសាមគ្គីជនជាតិទាំងមូល ជាមួយប្រជាជនអន្តរលំនៅដ្ឋាននៃបណ្តាឃុំនៅ Pac Bo, Nam Lin, Na Leng នៃឃុំ Truong Ha ស្រុក Ha Quang ខេត្ត Cao Bang។ 

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅខេត្ត Cao Bang - ảnh 1

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ១៩ ឆ្នាំកន្លងទៅ ការរៀបចំទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលក្លាយទៅជាលក្ខណៈស្រស់ស្អាតបែបប្រពៃណីនៅតំបន់លំនៅដ្ឋានភាគច្រើន រួមមានភូមិ Pac Bo, Nam Lin និងភូមិ Na Leng។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា ប្រជាជននឹងបន្តលើកកម្ពស់ទំនៀមទម្លាប់បដិវត្តន៍ អត្តសញ្ញាណវប្បធម៌ជាតិ ស្មារតីសាមគ្គីជាតិជាធ្លុងមួយ និងប្តេជ្ញាចិត្តក្នុងការកសាងមាតុភូមិដ៏សម្បូរបែបកាន់តែស្រស់ស្អាតនិងអរិយ្យធម៌ពីមួយថ្ងៃទៅមួយថ្ងៃ។

“សាមគ្គីភាពជាបញ្ហាមានអត្ថន័យយុទ្ធសាស្ត្រ ជាកត្តាមូលដ្ឋានកំណត់ជ័យជម្នះនៃបដិវត្តន៍ វៀតណាម។ សាមគ្គីភាព គឺជាប្រពៃណីដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ និងជាមេរៀនប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបានក្នុងអំឡុងពេលតស៊ូដើម្បីឯករាជ្យភាព និងក្នុងដំណើរការអនុវត្តន៍កិច្ចការយុទ្ធសាស្ត្រពីរគឺការកសាងនិងការពារមាតុភូមិ។ ក្នុងដំណើរ ៣៥ ឆ្នាំអនុវត្តន៍ការផ្លាស់ប្តូរថ្មី វៀតណាមសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។  ដោយសារទំនៀមទម្លាប់ជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិ ដោយសារតែសាមគ្គីភាពដ៏ធំធេងរបស់ប្រជាជាតិទាំងមូល យើងអាចរួមដៃគ្នាជំនះរាល់ការលំបាក។ បើគ្មានសាមគ្គីភាព បើគ្មានការរួមវិភាគទានទាំងកម្លាំងកាយនិងកម្លាំងចិត្តរបស់បងប្អូនជនរួមជាតិ យើងពិតណាស់ថា នឹងមិនអាចមានដូចសព្វថ្ងៃនេះបានទេ”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានជូនអំណោយដល់តំបន់លំនៅដ្ឋាន Pac Bo, Nam Lin និង Na Leng; ផ្តល់អំណោយដល់គ្រួសារគំរូ និងជួបការលំបាកក្នុងតំបន់។

មុននឹងចូលរួមទិវាបុណ្យមហាសាមគ្គីជាតិជាមួយប្រជាជន Pac Bo, Nam Lin និង Na Leng លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញអុជធូបនៅមណ្ឌលកេរដំណែលជាតិពិសេស Pac Bo ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ