នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយក្រសួងហិរញ្ញវត្ថុ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយក្រសួងហិរញ្ញវត្ថុ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយក្រសួងហិរញ្ញវត្ថុ

(VOV)_នារសៀលថ្ងៃទី២១មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Xuan Phuc បានមានជំនួបធ្វើការជាមួយក្រសួងហិរញ្ញវត្ថុ អំពីបណ្ដាដំណោះ​ស្រាយ
ប្រឆាំងនឹងការបាត់បងប្រមូលថវិការដ្ឋ លើកកំពស់ប្រសិទ្ធិភាពការគ្រប់គ្រង់បំណុល
សាធារណះនិងជំរុញដំណោះស្រាយក្នុងវិស័យនេះ។ ថ្លែងមតិនៅទីនេះ នាយក​រដ្ឋ
មន្ត្រីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់​ផ្នែក​ហិ
រញ្ញ​វត្ថុក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ប៉ុន្តែ លោក Nguyen Xuan Phuc ក៏បាន​ចាត់ទុកថា៖
បណ្ដាបញ្ហាដូចជាបំណុលសាធារណះ ចំណាយហួសកំរិតថវិការដ្ឋ ខ្ជះខ្ជាយនៅ
មានច្រើន បានជាក្រសួងហិរញ្ញវត្ថុ ត្រូវប្តេជ្ញាចិត្ត និងមានកម្មវិធី ធ្វើ​សកម្មភាពជាក់
ស្ដែង រួមចំណែកជាមួយរដ្ឋាភិបាល សម្រេចផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច
 របស់ប្រទេសក្នុងឆ្នាំ ២០១៦និងបណ្ដាឆ្នាំជាបន្ត។ នាយករដ្ឋមន្ត្រីលោក Nguyen
Xuan Phuc ក៏បានប្រគល់អោយក្រសួងហិរញ្ញវត្ថុ​ រួមសហការជាមួយធនាគារជាតិ
 ក្រសួងផែនការនិងវិនិយោគ ឯកភាពបណ្ដា​វិធានការគ្រប់គ្រងអតិផរណា ស្ថិរភាព
ម៉ាក្រូសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ