នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស្លូវ៉ាគី

(VOVWORLD) -នារសៀលថ្ងៃទី ១១ កញ្ញានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស្លូវ៉ាគី លោក Igor Pacolak មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទុតនៅវៀតណាម។ នៅក្នុងពិធីទទួលនាយករដ្ឋមន្ត្រីលោក  Nguyen Xuan Phuc បានជូនដំណឹងថា៖ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅស្លូវ៉ាគី
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស្លូវ៉ាគី - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស្លូវ៉ាគី 

នារសៀលថ្ងៃទី ១១ កញ្ញានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន ជួប សន្ទនាជាមួយឯកអគ្គរដ្ឋទូតស្លូវ៉ាគី លោក Igor Pacolak មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទុតនៅ វៀតណាម។ នៅក្នុងពិធីទទួលនាយករដ្ឋមន្ត្រីលោក  Nguyen Xuan Phuc បានជូនដំណឹងថា៖ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅស្លូវ៉ាគីនិងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះ  ភាគីទាំងពីរបានផ្លាស់ប្តូរនិងឯកភាពអំពីបណ្ដាវិធានការជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច ការវិនិយោគ។ នាយករដ្ឋមន្ត្រីបានថ្លែងថា៖នឹងបង្កើតលក្ខណះងាយស្រួលសម្រាប់អង្គភាពអាជីវកម្មស្លូវ៉ាគី វិនិយោគធ្វើអាជីវកម្មនៅប្រទេសវៀតណាមហើយបានស្នើដល់ស្លូវ៉ាគីបន្តគាំទ្រនិងលើកកម្ពស់ទំនាក់ទំនងដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិង EU  ជំរុញ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)យ៉ាងឆាប់ៗ ។ហើយវៀតណាមត្រៀមខ្លួនជួយដល់ប្រទេស ស្លូវ៉ាគីបង្កើនទំនាក់ទំនងជាមួយអាស៊ាននិងប្រទេសជាសមាជិកនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ