នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសម្ព័ន្ធសេដ្ឋកិច្ចមួយចំនួនរបស់ចិន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសម្ព័ន្ធសេដ្ឋកិច្ចមួយចំនួនរបស់ចិន - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសម្ព័ន្ធសេដ្ឋកិច្ចមួយចំនួនរបស់ចិន

(VOVworld)-នារសៀលថ្ងៃទី៥ធ្នូនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី Li Lin Zhi
 ប្រធានក្រុមហ៊ុនចំណាត់ភាគហ៊ុនវិទ្យាសាស្ត្រប​ច្ចេកវិទ្យាបរិស្ថានអេកូឡូស៊ី Kaidi និង
លោក Li Hoai Zhen នាយកប្រតិបត្តិក្រុមហ៊ុនចំកាត់ភាគហ៊ុន Min Sheng ចិន ដែល
កំពុងមានដំណើរសិក្សាស្វែងយល់ទីផ្សារវៀតណាម សំដៅស្វែងរកឱកាសវិនិយោគ។​
នៅ ទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នាពេលកន្លង
ទៅ រដ្ឋាភិបាលជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិននានាមកធ្វើអាជីវ
 កម្មនៅវៀតណាមក្នុងនោះមានវិនិយោគិនចិនផងដែរ។​ទន្ទឹមជាមួយគ្នានោះ លោកនា
យករដ្ឋមន្ត្រីក៏បានក្រើនរំលឹកវិនិយោគិនឲ្យប្រើប្រាស់បច្ចេកវិទ្យាជឿនលឿននិងស្និទ្ធ
ស្នាលជាមួយបរិស្ថានផងដែរ។​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានគាំទ្រនូវ
គោលគំនិតរបស់សម្ព័ន្ធក្រុមហ៊ុនចិនទាំងពីរនេះដែលកំពុងមានបំណងវិនិយោគលើវិស័យ
មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងបរិស្ថាន។ នេះជាវិស័យមានសក្កានុភាពនៅវៀតណាម
។​លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនានាជួបធ្វើការ ជាក់ស្តែង
ជាមួយសម្ព័ន្ធក្រុមហ៊ុនចិនទាំងពីរនិងបង្កលក្ខណៈងាយស្រួលឲ្យអង្គភាព អាជីវកម្មធ្វើ
ការវិនិយោគនៅវៀតណាម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ