នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចេញដំណើរទៅចូលរួមសន្និសីទ COP២៨និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី

(VOVWORLD) - ការចូលរួមរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកបង្ហាញយ៉ាងខ្លាំងក្លានូវសារទំនួលខុសត្រូវ គំនិតផ្តួចផ្តើម និងការចូលរួមយ៉ាងសកម្មរបស់វៀត ណាមក្នុងការដោះស្រាយបញ្ហាប្រឈមសកលនៃការប្រែប្រួលអាកាសធាតុ
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចេញដំណើរទៅចូលរួមសន្និសីទ COP២៨និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគី - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោកជំទាវភរិយា  Le Thi Bich Tran (រូបថត៖ VOV)

ទទួលតាមការអញ្ជើញរបស់រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម (UAE) និងរដ្ឋាភិបាលនៃសាធារណរដ្ឋទួរគី នារសៀលថ្ងៃទី ២៨ វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចេញដំណើរទៅបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោក ដែលប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) ព្រមទាំងដំណើរការសកម្មភាពទ្វេភាគីមួយចំនួននៅ UAE និងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសទួរគី។

ការចូលរួមរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកបង្ហាញយ៉ាងខ្លាំងក្លា នូវសារទំនួលខុសត្រូវ គំនិតផ្តួចផ្តើម និងការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមសកលនៃការប្រែប្រួលអាកាសធាតុ; ជួយសហគមន៍អន្តរជាតិយល់ច្បាស់អំពីគោលជំហ ការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែងរបស់វៀតណាម ក៏ដូចជាការលំបាក និងបញ្ហាប្រឈមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីក៏នឹងធ្វើសកម្មភាពទ្វេភាគីមួយចំនួននៅ UAE និងធ្វើទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋទួរគី។ ក្រៅពីជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកនយោបាយនៃប្រទេសផ្សេងៗ លោកនាយករដ្ឋមន្រ្តីនឹងចូលរួម និងថ្លែងនៅក្នុងវេទិកា កិច្ចពិភាក្សាអាជីវកម្ម និងទទួលជួបអាជីវកម្ម សាជីវកម្ម និងមូលនិធិវិនិយោគទាំងទួរគីនិង UAE ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ