នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមបណ្តាសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន

(VOVWORLD) - នារសៀលថ្ងៃទី១០ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងថ្នាក់ដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអញ្ជើញចូលរួមសម័យសន្ទនាជាមួយតំណាងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) យុវជន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC)។ ទាំងនេះគឺជាសកម្មភាពដំបូងនៃបណ្តាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមបណ្តាសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានបានចូលរួមកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC) (រូបថត៖ Vu Khuyen/VOV)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំប្រទេសអាស៊ានបានស្វាគមន៍ចំពោះការរៀបចំសម័យសន្ទនា និងស្តាប់មតិយោបល់ពីតំណាងក្រុមផ្សេងៗគ្នា។ បណ្តាថ្នាក់ដឹកនាំបានបញ្ជាក់ពីភាពជាដៃគូរបស់ AIPA ជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយបានស្នើនូវវិធានការជាច្រើនដើម្បីបង្កើនការសម្របសម្រួលរវាងបណ្តាញប្រតិបត្តិ និងនីតិបញ្ញត្តិ រួមទាំងការពិនិត្យឡើងវិញយ៉ាងសកម្ម និងខិតខំធ្វើឱ្យមានភាពចុះសម្រុងគ្នានៃច្បាប់ សម្រួលដល់ការអនុវត្តកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យដែលទទួលបានការយកចិត្តទុកដាក់នាពេលបច្ចុប្បន្ន ដូចជាការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ…ជាដើម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមបណ្តាសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន - ảnh 2ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC) ចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអាស៊ាន (រូបថត៖ Vu Khuyen/VOV)

*នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមបណ្តាសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន - ảnh 3នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos (រូបថត៖ Vu Khuyen/VOV)

មេដឹកនាំទាំងពីរបានឯកភាពបន្តឡើងវិញក្នុងពេលឆាប់ៗនេះនូវការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន បង្កើតសន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ។ ជំរុញពាណិជ្ជកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ថ្នាក់ដឹកនាំទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាព និងឯកភាពអាស៊ាន ដោយយល់ព្រមរក្សាតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងដំណើរការក្នុងតំបន់។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមបណ្តាសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន - ảnh 4នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos (រូបថត៖ Vu Khuyen/VOV)

*នារសៀលថ្ងៃទី១០ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍកាន់តែល្អប្រសើរនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនពាណិជ្ជកម្ម បង្កើតបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយអំណោយផលសម្រាប់អាជីវកម្មរបស់គ្នាទៅវិញទៅមក ព្រមទាំងជំរុញពាណិជ្ជកម្មកសិផល ជាពិសេសវិស័យដែលមានតម្លៃបន្ថែមខ្ពស់។ លើសពីនេះ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ ជាពិសេសកិច្ចសហប្រតិបត្តិការដែនសមុទ្រ; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខថាមពល បម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ការអប់រំ និងបណ្តុះបណ្តាល កម្លាំងពលកម្ម វប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ...។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងថា ប្រកាន់ខ្ជាប់នូវគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២; ឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមក រក្សាឯកភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ