នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតខេត្ត Binh Thuan ឡើងវិញ

(VOVWORLD) - នាយប់ថ្ងៃទី ៣០ ខែសីហា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតខេត្ត Binh Thuan ឡើងវិញ (១៩៩២ - ២០២២)។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតខេត្ត Binh Thuan ឡើងវិញ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតខេត្ត Binh Thuan ឡើងវិញ (រូបថត៖ Duong Giang/TTXVN)

ថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលដែលអាជ្ញាធរ និងប្រជាជនខេត្ត Binh Thuan សម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។ ទន្ទឹមនឹងនោះ លោកបានលើកឡើងពីទិសដៅអភិវឌ្ឍន៍មួយចំនួនសម្រាប់អនាគត។

យោងតាមលោកនាយករដ្ឋមន្ត្រី Binh Thuan ត្រូវអភិវឌ្ឍន៍វិស័យទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចនាំមុខគេ ដោយប្រែក្លាយតំបន់ទេសចរណ៍ជាតិ Mui Ne ទៅជាគោលដៅមុខព្រួញក្នុងតំបន់។ ទន្ទឹមនឹងនោះ Binh Thuan ត្រូវជំរុញការអភិវឌ្ឍឧស្សាហកម្មថាមពលកកើតឡើងវិញ ជាពិសេសថាមពលខ្យល់នៅឆ្នេរសមុទ្រ ថាមពល LNG និងថាមពលអ៊ីដ្រូសែន ដើម្បីនាំ Binh Thuan ក្លាយជាមជ្ឈមណ្ឌលថាមពលជាតិ។ ជាមួយគ្នានោះ អភិវឌ្ឍន៍ឧស្សាហកម្ម និងកែច្នៃកសិកម្មជាជំហានៗ ដោយភ្ជាប់ជាមួយផលិតផលក្នុងស្រុកដែលមានអត្ថប្រយោជន៍។ ប្រើប្រាស់ធនធាន និងលំហសមុទ្រប្រកបដោយប្រសិទ្ធភាព និងសមហេតុផល ក្នុងការផ្សារភ្ជាប់ជាមួយនឹងការអភិរក្សជីវចម្រុះសមុទ្រ...។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ Binh Thuan រៀបចំផែនការខេត្តក្នុងរយៈពេល ២០២១ - ២០៣០ យ៉ាងឆាប់ៗ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៥០; ជំរុញកិច្ចសហប្រតិបត្តិការសាធារណៈនិងឯកជន ធ្វើពិពិធកម្ម និងប្រមូលផ្តុំធនធានសង្គមជាអតិបរមា និងប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនោះ ថែរក្សា អភិវឌ្ឍន៍ និងលើកតម្កើងវប្បធម៌ដែលបង្កប់ដោយអត្តសញ្ញាណជនជាតិក្នុងខេត្ត។ ធានាសន្តិសុខសង្គម; ធ្វើសមាហរណកម្មយ៉ាងសកម្ម ទៅក្នុងពិភពលោកយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ