នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho

(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារនៅទីក្រុង Can Tho នារសៀលថ្ងៃទី ១៤ ឧសភា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖  nhandan.vn)

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានានៃគណៈប្រតិភូបានពិភាក្សា វិភាគ និងវាយតម្លៃស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត Can Tho នាពេលកន្លងមក; ឆ្លើយតបនឹងអនុសាសន៍ និងសំណើរបស់ទីក្រុង Can Tho ដោយគោលបំណងជម្រះឧបសគ្គសម្រាប់ការអភិវឌ្ឍន៍ទីក្រុង។

អញ្ជើញថ្លែងមតិបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា នាពេលខាងមុខ ទីក្រុង Can Tho នឹងបន្តម្ចាស់ការ សកម្ម ទាន់ពេលវេលា មានភាពបត់បែន និងមានប្រសិទ្ធភាពក្នុងការដោះស្រាយភារកិច្ច; ផ្តោតលើការដោះស្រាយការលំបាក និងឧបសគ្គសម្រាប់ប្រជាជន និងអាជីវកម្ម ដើម្បីលើកកម្ពស់ផលិតកម្ម បង្កើតការងារ និងកែលំអរជីវភាពរស់នៅរបស់ប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho យកចិត្តទុកដាក់លើការបើកចំណាយដើមទុនវិនិយោគសាធារណៈ ជំរុញកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយប្រសិទ្ធភាព; កម្មវិធីគោលដៅជាតិ; ជំរុញការវិនិយោគ និងតម្រូវការប្រើប្រាស់ ជំរុញចលនាប្រជាជនវៀតណាមប្រើប្រាស់ទំនិញវៀតណាម; ផ្តោតលើកត្តាជំរុញកំណើនចំនួនបី៖ ការប្រើប្រាស់ ការនាំចេញ និងការវិនិយោគ។ លើសពីនេះ ទីក្រុងត្រូវកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ននានាយកចិត្តទុកដាក់ដោះស្រាយបញ្ហាលំបាកដល់មូលដ្ឋាន ក្រសួងផែនការ និងវិនិយោគត្រូវមានការណែនាំជាក់ស្តែងសម្រាប់ខេត្តអនុវត្តន៍; ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានដាក់ពង្រាយដើម្បីពង្រីកទីផ្សារនាំចេញទៅកាន់មជ្ឈិមបូព៌ា ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែលយ៉ាងឆាប់រហ័ស ជាពិសេសក្នុងការនាំចេញអាហារហាឡាល់មូស្លីម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ