នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបប្រធាន នាយកប្រតិបត្តិក្រុមហ៊ុន Marriott Group (សហរដ្ឋអាមេរិក)

(VOVWORLD) - នាថ្ងៃទី ២៥ ខែតុលា នៅទីស្តីការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានទទួលជួបពិភាក្សាការងារជាមួយលោក Anthony Capuano ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Marriott Group។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបប្រធាន នាយកប្រតិបត្តិក្រុមហ៊ុន Marriott Group (សហរដ្ឋអាមេរិក) - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Anthony Capuano ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Marriott Group (រូបថត៖ Duong Giang/TTXVN)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាត់ទុកថា៖ វៀតណាមមានគោលការណ៍អភិវឌ្ឍន៍ទេសចរណ៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព ដោយចាត់ទុកថា នេះជាវិស័យសេដ្ឋកិច្ចសំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុន Marriott Group បន្តពង្រីកការវិនិយោគលើវិស័យទេសចរណ៍ សេវាកម្មសណ្ឋាគារ និងរមណីយដ្ឋាននានា ជាមួយនឹងគម្រោងទ្រង់ទ្រាយធំសមស្របនឹងលក្ខខណ្ឌរបស់វៀតណាម; តភ្ជាប់វិស័យទេសចរណ៍វៀតណាមជាមួយតំបន់ និងអន្តរជាតិ គាំទ្រ និងរួមដំណើរជាមួយវៀតណាមដើម្បីស្តារ និងអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ និងដឹកជញ្ជូនតាមផ្លូវអាកាសនាពេលខាងមុខ។

ចំណែកឯលោក Anthony Capuano បានវាយតម្លៃខ្ពស់ចំពោះសក្តានុពល និងគុណសម្បត្តិរបស់វៀតណាមក្នុងការអភិវឌ្ឍទេសចរណ៍ ដោយសន្យាថា Marriott Group នឹងបន្តពង្រីកការវិនិយោគ និងការអភិវឌ្ឍរយៈពេលវែងនៅវៀតណាម។ ពីសំណាក់ភាគី Marriott ក៏បានលើកឡើងថា ខ្លួននឹងប្រើប្រាស់ធនធានមនុស្សវៀតណាមដែលមានគុណភាពខ្ពស់បន្ថែមទៀតនៅក្នុងប្រព័ន្ធសណ្ឋាគាររបស់ក្រុមហ៊ុន និងអនុវត្តសកម្មភាពសន្តិសុខសង្គមយ៉ាងសកម្មនៅក្នុងប្រទេសវៀតណាម។

សូមគូសបញ្ជាក់ថា នៅវៀតណាម Marriott កំពុងគ្រប់គ្រងសណ្ឋាគារ និងរមណីយដ្ឋានចំនួន ១៦ ស្ថិតក្នុងចំណោមម៉ាកយីហោពិភពលោកចំនួន ៨ ដូចជា JW Marriott, Le Meridien, Sheraton...។ នាពេលខាងមុខ Marriott គ្រោងនឹងពង្រីកសកម្មភាពវិនិយោគធុរកិច្ចនៅក្នុងប្រទេសវៀតណាម ដោយមានបំណងបើកសណ្ឋាគារ និងរមណីយដ្ឋានចំនួន ២០ បន្ថែមទៀត នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុង Da Nang និងទីក្រុង Phu Quoc៕

ប្រតិកម្មទៅវិញ

ផ្សេងៗ