នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ វិស័យផែនការនិងវិនិយោគត្រូវតែបំពេញល្អការងារផ្តល់ប្រឹក្សាយុទ្ធសាស្ត្រ និងបង្កើតការអភិវឌ្ឍ

(VOVWORLD) -  សន្និសីទនេះត្រូវបានប្រារព្ធឡើងដោយផ្ទាល់តភ្ជាប់បណ្តាញពីទីក្រុងហាណូយជាមួយខេត្ត-ក្រុងចំនួន ៦៣ ទូទាំងប្រទេស។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ វិស័យផែនការនិងវិនិយោគត្រូវតែបំពេញល្អការងារផ្តល់ប្រឹក្សាយុទ្ធសាស្ត្រ និងបង្កើតការអភិវឌ្ឍ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងក្នុងសន្និសីទ។ រូបថត៖ VOV

នាព្រឹកថ្ងៃទី ១១ មករា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០២៣ និងដាក់ចេញភារកិច្ចសម្រាប់ឆ្នាំ ២០២៤ របស់ក្រសួងផែនការ និងវិនិយោគ។ សន្និសីទនេះត្រូវបានប្រារព្ធឡើងដោយផ្ទាល់តភ្ជាប់បណ្តាញពីទីក្រុងហាណូយជាមួយខេត្ត-ក្រុងចំនួន ៦៣ ទូទាំងប្រទេស។

អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រសួងផែនការ និងវិនិយោគសម្រេចបានក្នុងឆ្នាំកន្លងមក វិភាគបរិបទ ស្ថានភាព ការទទួលខុសត្រូវ និងភារកិច្ចរបស់ក្រសួងផែនការ និងវិនិយោគ។ លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “ជំរុញការស្រាវជ្រាវយុទ្ធសាស្ត្រ និងផ្តល់ប្រឹក្សាយុទ្ធសាស្ត្រ ដើម្បីសម្រេចបានកាន់តែល្អនូវភារកិច្ចបង្កើតការអភិវឌ្ឍ និងលើកកម្ពស់ការច្នៃប្រឌិត។ ទី២ ត្រូវក្តាប់ជាប់ និងតាមដានយ៉ាងដិតដល់នូវសភាពការណ៍ជាក់ស្តែងក្នុងប្រទេស និងក្រៅប្រទេស អនុវត្តន៍យ៉ាងសកម្មនូវយន្តការ និងគោលនយោបាយសមស្របទៅតាមសមត្ថភាព ដើម្បីលុបបំបាត់ការលំបាក និងឧបសគ្គឱ្យបានទាន់ពេលវេលា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសឱ្យកាន់តែឆាប់រហ័ស និរន្តរភាពប្រកបដោយបរិយាប័ន និងមិនទុកឲ្យនរណាម្នាក់នៅពីក្រោយឡើយ”។

នៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានប្រគល់រង្វាន់ដ៏ខ្ពង់ខ្ពស់របស់បក្ស រដ្ឋ និងរដ្ឋាភិបាលដល់សមូហភាព និងបុគ្គលនៃក្រសួងផែនការ និងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ