នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ស្នើទិសដៅចំនួន៣ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការរវាងអាស៊ាន និង GCC

(VOVWORLD) - នាថ្ងៃទី ២០ ខែតុលា កិច្ចប្រជុំកំពូលលើកដំបូងរវាងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) បាន បើកនៅរដ្ឋធានី Riyadh របស់អារ៉ាប៊ីសាអូឌីត។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់ ដែលបានសង្កត់ធ្ងន់លើអាទិភាព នានាដែលប្លុកទាំងពីរចាំបាច់ត្រូវអនុវត្តន៍ ដើម្បីលើកកំពស់ទំនាក់ទំនងនាពេល ខាងមុខ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ស្នើទិសដៅចំនួន៣ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការរវាងអាស៊ាន និង GCC - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងបណ្ដាមេដឹកនាំ នៅក្នុងកិច្ចប្រជុំ។
(រូបថត៖ VOV)
ចាប់ផ្ដើមសុន្ទរកថា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវាយតម្លៃថា កិច្ចប្រជុំកំពូលលើកដំបូងរវាងអាស៊ាន និង GCC គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយ វៀតណាមគាំទ្រកិច្ចប្រជុំអនុម័តលើសេចក្តីថ្លែងការណ៍រួម នាំទំនាក់ទំនងរវាងអាស៊ាន និង GCC ឡើងដល់កំពស់ថ្មី។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពិភព លោកផ្លាស់ប្ដូរកាន់តែលឿន អាស៊ាន និង GCC ត្រូវតែសម្របខ្លួនកាន់តែស្វាហាប់ និងធ្វើសកម្មភាពកាន់តែប្ដូរផ្ដាច់ ដើម្បីដំណើរការសហប្រតិបត្តិការរវាងតំបន់ទាំងពីរ ពិតជារីកចម្រើនយ៉ាងខ្លាំងក្លានាពេលខាងមុខ ក្លាយជាចំណុចភ្លឺនៃកិច្ចសហប្រតិបត្តិការតំបន់និងសកល។ លោកនាយករដ្ឋមន្ត្រីបានស្នើទិសដៅចំនួន ៣ សម្រាប់ការ អភិវឌ្ឍទំនាក់ទំនងរវាងអាស៊ាន និង GCC នាពេលអនាគត។
ទីមួយ អាស៊ាន និង GCC រួមគ្នាបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតដើម្បី ឱ្យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្លាយជាសសរស្តម្ភសំខាន់ និងជាកម្លាំង ចលករដើម្បីតភ្ជាប់តំបន់ទាំងពីរ។ ក្នុងដំណើរការនេះ លោកនាយករដ្ឋមន្ត្រីបានស្នើថា អាស៊ាន និង GCC ចាំបាច់ត្រូវផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក ការអភិវឌ្ឍ កសិកម្មប្រកបដោយចីរភាព និងការផ្លាស់ប្តូរថាមពល។ ទន្ទឹមនឹងនោះ ជំរុញការតភ្ជាប់ ចំនួន ៣៖ ទី១ គឺការតភ្ជាប់មនុស្ស វប្បធម៌ និងពលកម្ម។
ទីពីរគឺការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍; ទី៣ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ។ ទីពីរ ចាំបាច់ត្រូវធ្វើស្ថាប័នភាវូបនីយកម្មនូវកិច្ចសហប្រតិបត្តិការអាស៊ាន-GCC ក្នុងពេលឆាប់ៗ ជាមួយនឹងយន្តការសហប្រតិបត្តិការជាប្រចាំ ជាក់ស្ដែង និងប្រកប ដោយប្រសិទ្ធភាពលើវិស័យជាក់លាក់នីមួយៗ។
ទីបី ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីរួមគ្នារក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ