នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញអញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីប្រេស៊ីល Luiz Inácio Lula da Silva

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចធុរកិច្ចទៅកាន់ប្រទេសប្រេស៊ីល ចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងឈានមុខគេលើពិភពលោក - ជី ២០ នៅទីក្រុង Rio de Janeiro នាថ្ងៃទី ១៧ វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញ ជីញ បានអញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva។

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញអញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីប្រេស៊ីល Luiz Inácio Lula da Silva - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីប្រេស៊ីល ដោយយល់ព្រមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី  (រូបថត៖ VGP/Nhat Bac)

នៅក្នុងកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ បានវាយតម្លៃខ្ពស់ចំពោះការដែលបៀបវារៈនៃកិច្ចប្រជុំជី ២០ ឆ្នាំនេះ គឺផ្តោតលើការពិភាក្សាអំពីការលុបបំបាត់ភាពក្រីក្រ ការអភិវឌ្ឍប្រកបដោយចីរភាពនិងកំណែទម្រង់អភិបាលកិច្ចសកល រួមទាំងបញ្ហាដែលជាកង្វល់រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ រីឯខ្លួនវិញ ប្រធានាធិបតីប្រេស៊ីល Lula da Silva ជឿជាក់ថា ដោយមានគោលនយោបាយការបរទេសប្រកបដោយភាពវិជ្ជមាន សកម្ម ចក្ខុវិស័យ និងបទពិសោធន៍អភិវឌ្ឍន៍នៃប្រទេសមួយមានឋានៈមធ្យមប្រកបដោយការទទួលខុសត្រូវ ក្នុងសកម្មភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌អន្តរជាតិ វៀតណាមនឹងរួមចំណែកយ៉ាងសកម្មដល់ជោគជ័យនៃកិច្ចប្រជុំ។

ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី លោកប្រធានាធិបតី Lula da Silva បានកត់សម្គាល់ជាវិជ្ជមានចំពោះសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ សម្រាប់ប្រទេសប្រេស៊ីលក្នុងការទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ក៏ដូចជាចាប់ផ្តើមការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ក្នុងឆ្នាំ ២០២៥ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងសងខាង រួមចំណែកអភិវឌ្ឍន៍ប្រទេសនីមួយៗ។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា ទន្ទឹមនឹងនោះ ជំរុញការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មី ដែលសមស្របទៅនឹងតម្រូវការរបស់ភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ