នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ អញ្ជើញចូលជួបសវនាការជាមួយព្រះមហាក្សត្រប្រ៊ុយណេ

(VOVWORLD) - នាថ្ងៃទី ៩ តុលា  នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជិញបានអញ្ជើញចូលជួបសវនាការជាមួយព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម Haji Hassanal Bolkiah ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើឱ្យប្រ៊ុយណេយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់អាជ្ញាប័ណ្ណដល់កប៉ាល់នេសាទ និងប្រជានេសាទវៀតណាម  ធ្វើសកម្មភាពនេសាទនៅប្រ៊ុយណេ;   បន្តពន្យាពេលអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បណ្តាញទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីផ្លាស់ប្តូរព័ត៌មាន សំដៅដោះស្រាយស្ថានភាពនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានច្បាប់គ្រប់គ្រង។

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ អញ្ជើញចូលជួបសវនាការជាមួយព្រះមហាក្សត្រប្រ៊ុយណេ - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអញ្ជើញចូលជួបសវនាការជាមួយព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម Haji Hassanal Bolkiah ។ រូបថត៖ VOV

ព្រះមហាក្សត្រប្រ៊ុយណេបានអះអាងថា ទ្រង់នឹងរៀបចំដំណរយាងទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមក្នុងពេលឆាប់ៗនេះ; ឯកភាពជំរុញទំនាក់ទំនងមិត្តភាពកាន់តែស៊ីជម្រៅជាមួយវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម កសិកម្ម នេសាទ ប្រេង និងឧស្ម័ន។ ព្រះមហាក្សត្រក៏បានកោតសរសើរចំពោះការដែល នាពេលឆាប់ៗខាងមុខនេះ ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈយោគដល់គ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យហាឡាល ដោយយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការ និងការចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ និងអាហារហាឡាល់ជាសកល។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពរក្សាសាមគ្គីភាព ឯកភាព និងតួនាទីស្នូលរបស់អាស៊ានក្នុងតំបន់។ ធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២; ឆាប់សម្រេចបាននូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយជាក់ស្តែងនិងប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២  ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ