នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុនសែនសន្យាបំរើប្រជាជននិងប្រទេសជាតិ

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុនសែនសន្យាបំរើប្រជាជននិងប្រទេសជាតិ - ảnh 1
បន្ទាប់ពីត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត សម្តេច តេជោ ហ៊ុន សែន បានសន្យាយ៉ាងខ្លាំងក្លាបំរើប្រជាជននិងប្រទេសជាតិ។ (Image: Vietnamplus)

(VOVworld) - បន្ទាប់ពីត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត សម្តេច
តេជោ ហ៊ុន សែន បានសន្យាយ៉ាងខ្លាំងក្លាបំរើប្រជាជននិងប្រទេសជាតិ។ ការសន្យា
ពោលខាងលើត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន សែន នាំចេញក្នុងសំបុត្រដែលផ្ញើជូនព្រះ
មហាក្សត្រកម្ពុជា នរោត្តម សីហមុនី នារសៀលថ្ងៃទី ២៣ កញ្ញា។ ព្រះរាជ្យក្រឹត្យ
ជ្រើសតាំងលោក ហ៊ុន សែន ត្រូវបាន ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី ចុះ
ហត្ថលេខា បន្ទាប់ពីរដ្ឋសភាកម្ពុជា នីតិកាលទី ៥ ដំណើរការសម័យប្រជុំលើកទី ១
នាព្រឹកថ្ងៃទី ២៣ កញ្ញា។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា៖ លោកនឹង
ត្រៀបរៀបចំ បញ្ជីឈ្មោះរបស់សមាជិកនៃគណៈរដ្ឋមន្ត្រីដើម្បីរដ្ឋសភាអនុម័ត
ក្នុងសម័យ ប្រជុំនាថ្ងៃទី ២៤ កញ្ញា។

នាព្រឹកថ្ងៃទី ២៤ កញ្ញា បញ្ជីឈ្មោះនៃគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលថ្មីរបស់កម្ពុជាត្រូវបាន
រដ្ឋសភាប្រទេសនេះអនុម័ត ក្នុងនោះ រួមមាននាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបនាយក
រដ្ឋមន្ត្រីចំនួន ៩ រូប និងរដ្ឋមន្ត្រីចំនួន ២៧ រូប។ ដោយសារ គ្មានអាសនៈណាមួយ
ឡើយ គណៈបក្ស FUNCINPEC គ្មានដំណែងណាមួយ នៅរដ្ឋាភិបាលលើកនេះទេ។ ក្នុងកម្មវិធីនយោបាយ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖រដ្ឋាភិបាលថ្មីនឹង
ដំណើការកែទម្រង់ទូលំទូលាយនិងស៊ីជំរៅសំដៅបង្កើនប្រិសទ្ធភាពនៃការគ្រប់គ្រង
ប្រទេសជាតិ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាព្រឹកថ្ងៃទី ២៤ កញ្ញាប្រធាន
គណៈបក្សប្រជាជនកម្ពុជា (CPP) លោក ហេង សំរិន ត្រូវបានជ្រើសតាំងធ្វើជាប្រធាន
រដ្ឋសភាកម្ពុជានីតិកាលទី ៥ ជាថ្មីម្តងទៀត។ ក៏ក្នុងឱកាសនេះ នាថ្ងៃទី ២៤ កញ្ញា
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានផ្ញើសារទូរលេខអបអរសាទរ
ដល់សមភាគីកម្ពុជា លោក ហេង សំរិន។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh បានផ្ញើសារទូរលេខអបអរសាទរដល់ លោក​ ហោ ណាំហុង
ក្នុងឱកាស លោកត្រូវបានជ្រើសតាំងធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិ
បត្តិការអន្តរជាតិកម្ពុជាជាថ្មីម្តងទៀត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ