នាយករដ្ឋមន្ត្រីចូលរួមពិធីបើកសម្ភោធន៍គំរោងការបើកទូលាយផ្លូវជាតិលេខ ១A

នាយករដ្ឋមន្ត្រីចូលរួមពិធីបើកសម្ភោធន៍គំរោងការបើកទូលាយផ្លូវជាតិលេខ ១A - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងបញ្ជាបើកការដ្ឋាន សាងសង់គំរោងការបើកទូលាយផ្លូវជាតិលេខ 1A Nghi Son-Thanh Hoa ដល់ Cau Giat-Nghe An។


        VOV-នាព្រឹកថ្ងៃទី២៦មិនានៅទីរួមខេត្ត Hoang Mai ស្រុក Quynh Luu ខេត្ត
Nghe An នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញ​ចូលរួម​និងបញ្ជាបើកការដ្ឋានសាងសង់គំរោងការបើកទូលាយផ្លូវជាតិលេខ 1A Nghi
Son-Thanh Hoa ដល់ Cau Giat-Nghe An។ កំណត់ផ្លូវជាតិលេខ 1A នេះ​មាន​ប្រវែង
ជិត៣៤គីឡូម៉ែត្រស្ថិតលើប្រព័ន្ធគមនាគមន៍ពីភាគខាងជើងទៅភាគ​ខាង​ត្បូង ជាមួយចំនួនទុនវិនិយោគប្រមាណជាង៣,៦លានលានដុង។ ថ្លែងមតិ​នៅ​​ពិធី
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូមពរម្ចាស់វិនិយោគអនុវត្ត​ឲ្យ​បាន​កិច្ចសន្យាអនុវត្តគំរោងការជាមួយគុណភាពខ្ពស់បំផុតល្បឿនលឿនបំផុត​
សុវត្ថិភាពបំផុត។ នារសៀលថ្ងៃដ៏ដែលនាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ទៅពិនិត្យល្បឿននិងចលនាកម្មាភិបាលវិស្វករពលករដែលកំពុងអនុវត្ត
គំរោងការបើកទូលាយផ្លូវជាតិលេខ 1A កំណាត់នៅភាគខាងត្បូង Ben Thuy
ទីក្រុង Ha Tinh ផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ