នាយករដ្ឋមន្ត្រីជប៉ុនធ្វើទស្សនកិច្ចនៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ដើម្បី​ត្រៀមររៀបចំឲ្យកិច្ចប្រជុំ G20

(VOVWORLD) -នៅបារាំង ក្នុងជំនួបជាមួយ ប្រធានាធិបតីបារាំង  លោក Emmanuel Macronនោះ លោក Shinzo Abe គ្រោងនឹងលើកសំណើរជួយឧបត្ថម្ភសាងសង់ព្រះរិហារ Notre Dame ប៉ារីសដែលរងអគ្គិភ័យ។ ថ្នាក់ដឹកនាំទាំងពីររូបនឹងពិភាក្សាអំពីរបៀបវារៈសម្រាប់កិច្ចប្រជុំ G20 នាពេលខាងមុខ។
នាយករដ្ឋមន្ត្រីជប៉ុនធ្វើទស្សនកិច្ចនៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ដើម្បី​ត្រៀមររៀបចំឲ្យកិច្ចប្រជុំ G20 - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe (រូបថត៖TASS)

)

នាថ្ងៃទី ២២ ខែមេសា នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានចេញដំណើរ អញ្ជើញធ្វើទស្សនកិច្ចនៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអូសាកា នាខែមិថុនាខាងមុខ។

លោក នាយករដ្ឋមន្ត្រី Shinzo Abe នឹងទៅកាន់ប្រទេសបារាំង អ៊ីតាលី ស្លូវ៉ាគី ប៊ែលហ្សិក សហរដ្ឋអាមេរិក និងកាណាដា ដើម្បីជួបចរចាជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំងនេះ។ លោក Shinzo Abe មានគោលបំណងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំទាំងនេះ អំពីរាល់បញ្ហាសំខាន់ៗដូចជា៖ សេដ្ឋកិច្ចពិភពលោក ពាណិជ្ជកម្មសេរី ការចូលរួមទៅក្នុងសង្គមរបស់ស្ត្រី និងការប្រែប្រួលអាកាសធាតុ ។

នៅបារាំង ក្នុងជំនួបជាមួយ ប្រធានាធិបតីបារាំង  លោក Emmanuel Macronនោះ លោក Shinzo Abe គ្រោងនឹងលើកសំណើរជួយឧបត្ថម្ភសាងសង់ព្រះរិហារ Notre Dame ប៉ារីសដែលរងអគ្គិភ័យ។ ថ្នាក់ដឹកនាំទាំងពីររូបនឹងពិភាក្សាអំពីរបៀបវារៈសម្រាប់កិច្ចប្រជុំ G20 នាពេលខាងមុខ។

នៅក្នុងការចរចាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នោះ លោក Shinzo Abe មានក្ដីសង្ឃឹមថាជប៉ុន និងអាមេរិកនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាលុបបំបាត់ នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ ថ្នាក់ដឹកនាំទាំងពីររូបក៏គ្រោងនឹងពិភាក្សាអំពីរបៀបជំរុញវង់ចរចាពាណិជ្ជកម្មថ្មីរវាងជប៉ុន និងអាមេរិកដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរក៏ដូចជាបើកទូលាយពាណិជ្ជកម្មសេរី និងសមភាពក្នុងតំបន់ និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ