នាយករដ្ឋមន្ត្រីជប៉ុនបានស្នើ ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង
(VOVWORLD) - នៅក្នុងបទសម្ភាសន៍ជាមួយកាសែតប្រចាំថ្ងៃ Sankei Shimbun កាលពីថ្ងៃទី ១ ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ បានឲ្យដឹងថាលោកមានបំណងចង់ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន ដោយឥតល័ក្ខខ័ណ្ឌនិងធ្វើកិច្ចសន្ទនាដោយស្មោះត្រង់» ក្នុងស្មារតីបើកចំហរ។
ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ |
យោងតាមលោកស៊ីនហ្សូអាបេ បានឲ្យដឹងថាការដោះស្រាយប្រកបដោយភាពម្ចាស់ការចំពោះបញ្ហាកូរ៉េខាងជើងគឺមានសារៈសំខាន់សម្រាប់ទាំងជប៉ុននិងកូរ៉េខាងជើង។ ភាគីទាំង២នឹងមិនអាចធ្វើឲ្យប្រះស្រាំនៃការមិនទុកចិត្តគ្នាទៅវិញទៅមកនោះទេ លុះត្រាតែថ្នាក់ដឹកនាំនៃប្រទេសទាំងពីរធ្វើកិច្ចសន្ទនាដោយ ផ្ទាល់ជាមួយគ្នាផងដែរ។ លោក ស៊ីនហ្សូអាបេ បានសម្តែងនូវក្តីសង្ឃឹមថាថ្នាក់ដឹកនាំគីមជុងអ៊ុនអាចលើកឡើងនូវសេចក្តីសម្រេចចិត្តមានលក្ខណៈយុទ្ធសាស្រ្ត និងសកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ល្អបំផុតដល់ប្រទេសកូរ៉េខាងជើងផងដែរ៕