នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ អញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Mark Rutte បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចំនួនពីរលើកហើយ (ខែមិថុនា ២០១៤ និងខែមេសា ឆ្នាំ ២០១៩) ហើយលោកបានទទួលជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅប្រទេសហូឡង់ជាច្រើនដងដែរ។
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ អញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖ vna) |
នាយប់ថ្ងៃទី១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ លោក Mark Rutte បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ វិច្ឆិកា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។
លោកនាយករដ្ឋមន្ត្រី Mark Rutte បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចំនួនពីរលើកហើយ (ខែមិថុនា ២០១៤ និងខែមេសា ឆ្នាំ ២០១៩) ហើយលោកបានទទួលជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅប្រទេសហូឡង់ជាច្រើនដងដែរ។ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រីលោក Mark Rutte មានអត្ថន័យដ៏សំខាន់ពិសេសចំពោះទំនាក់ទំនងទ្វេភាគី ក្នុងបរិបទដែលវៀតណាម និងហូឡង់កំពុងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (១៩៧៣-២០២៣)។ បច្ចុប្បន្ន ហូឡង់ គឺជា វិនិយោគធំបំផុតរបស់សហភាពអឺរ៉ុបចូលមកវៀតណាម ដែលមានទុនវិនិយោគសរុបប្រហែល ១៣,៧ ពាន់លានដុល្លារអាមេរិក ហើយជាប្រទេសនាំចូលទំនិញវៀតណាមច្រើនបំផុតនៅអឺរ៉ុបជាមួយទំហុំពាណិជ្ជកម្មទ្វេភាគីជាង ១១ ពាន់លានដុល្លារអាមេរិក។ យោងតាមឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម លោក Kees van Baar បានឲ្យដឹងថា ខ្លឹមសារសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Mark Rutte នៅវៀតណាមលើកនេះគឺជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យបច្ចេកវិទ្យាខ្ពស់ និងការផ្លាស់ប្តូរឌីជីថល៕