នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ប្រកាសការលាលែងពីតំណែងគួរឲ្យភ្ញាក់ផ្អើល

នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ប្រកាសការលាលែងពីតំណែងគួរឲ្យភ្ញាក់ផ្អើល - ảnh 1
នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោក John Key (រូបថត៖EPA/ TTXVN)

(VOVworld) - នាថ្ងៃទី៥ ធ្នូ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោក John Key បាន
ប្រកាសការលាលែងពីតំណែងគួរឲ្យភ្ញាក់ផ្អើលក្រោយរយៈពេល៨ឆ្នាំកាន់អំណាច
ដោយសារតែមូលហេតុ “គ្រួសារ”។លោក John Key ឲ្យដឹងថា នឹងលាលែងពី
តំណែងនាថ្ងៃទី១២ ធ្នូ ខាងមុខ ហើយអំពាវនាវឲ្យគណៈបក្សជាតិរៀបចំ កិច្ចប្រជុំ
ពិសេសដើម្បីបោះឆ្នោតជ្រើសតាំងអ្នកដឹកនាំថ្មីនាថ្ងៃដដែល។ លោក John Key ត្រូវ
បានបោះឆ្នោតជានាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ចាប់ពីឆ្នាំ ២០០៨មក ហើយការ
បោះឆ្នោតជាបន្តទៅទៀតនៅប្រទេសនេះគ្រោងនឹងប្រព្រឹត្ត ទៅមុនខែវិច្ឆិកាឆ្នាំ
២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ