នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Ben Tre

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Ben Tre - ảnh 1
នាយករដ្ឋមន្ត្រូីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ben Tre

(VOVworld)-នាព្រឹកថ្ងៃទី១៨មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ben Tre
ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមនៃពាក់កណ្តាលឆ្នាំ២០១៦ ជាពិសេសគឺស្តីពី ការងារ
ជំនះពុះពារគ្រោះរាំងស្ងួតនិងការជ្រាបចូលទឹកប្រៃ។ ថ្លែងមតិក្នុងជំនួប នេះ នាយក
រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើរឲ្យខេត្ត Ben Tre ត្រូវ យកចិត្តទុកដាក់
ការងាររៀបចំផែនការ ជាពិសេសគឺរៀបចំផែនការស្តីពីប្រភព ទឹករួមជាមួយការទប់
ទល់នឹងសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ។ លោកមានប្រ សាសន៍ថា៖

“គប្បីមានវិធានការជាក់ស្តែង ដូចជាការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ពូជដើម
ឈើជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវចលនាប្រជាជនផ្លាស់ប្តូរទម្លាប់ដាំដុះផងដែរ។​
ម្យ៉ាងវិញទៀត ត្រូវបំផុសចលនាមហាជន ដើម្បីប្រជាជនមានមនសិការ ចំពោះការ
ប្រែប្រួលអាកាសធាតុដើម្បីដាក់ចេញវិធានការសមស្រប”៕

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានបញ្ជាណែនាំឲ្យខេត្ត Ben Tre
ត្រូវជម្រុញការផ្លាស់ប្តូររចនាសម្ព័ន្ធទៅកាន់វិស័យឧស្សាហកម្មកែច្នៃនិងសេវាកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ