នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសស.ប.ប.ក លោក Ri Yong Ho

(VOVWORLD) -  នារសៀលថ្ងៃទី១ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Ri Yong Ho។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសស.ប.ប.ក លោក Ri Yong Ho - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសស.ប.ប.ក លោក Ri Yong Ho 

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា: បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងពង្រឹងនិងអភិវឌ្ឍន៍នូវទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជនសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ដោយបានត្រៀមជាស្រេច រួមជាមួយរដ្ឋាភិបាលនិងប្រជាជន ស.ប.ប.ក ក្នុងការជួបប្រាស្រ័យនិងសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បី ផលប្រយោជន៍របស់ប្រជាជនទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅក្នុងតំបន់និងពិភពលោក។ 

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយលោក Ri Yong Ho អំពីគោលមាគ៌ាផ្លាស់ប្តូរថ្មីនិងវិធានការអនុវត្តន៍ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដោយបង្ហាញពីឆន្ទៈចែករំលែកនូវបទពិសោធន៍ទាំងអស់នេះ ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្នុងនោះមានការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចបរទេស ការទាក់ទាញ វិនិយោគនិងទេសចរណ៍ជាដើម។

ស្តីពីស្ថានភាពនៅលើឧបទ្វីបកូរ៉េ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានស្វាគមន៍នូវដំណើរវិវឌ្ឍន៍ដ៏វិជ្ជមានលើឧបទ្វីបកូរ៉េ ជាពិសេសលទ្ធផលសម្រេចបាននៅកិច្ចប្រជុំកំពូលរវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ជាមួយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនាពេលកន្លងទៅ ព្រមទាំងបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមជាស្រេច ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការសន្ទនារវាងសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងភាគីពាក់ព័ន្ធ។

ចំណែកខ្លួនវិញ លោក Ri Yong Ho បានអះអាងគោលជំហររឹងមាំរបស់បក្ស រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គឺបន្តពង្រឹងនិងបង្កើតទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលជាទ្រពសម្បត្តិមិនអាចកាត់ថ្លៃបាន ដោយលោកប្រធានគីមអ៊ីលស៊ុងនិងលោកប្រធានហូជីមិញ បង្កើតនិងពូនជ្រុំ។

លោករដ្ឋមន្រ្តី Ri Yong-ho បានសង្កត់ធ្ងន់លើបំណងប្រាថ្នា ចង់ពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការនៅក្នុងគ្រប់វិស័យ យោងទៅតាមសេចក្តីត្រូវការនិងសក្តានុពលរបស់ប្រទេសទាំងពីរស្របតាមការអភិវឌ្ឍនៃស្ថានភាពថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ