នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន DP World

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន DP World  - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន DP World អេមីរ៉េតអារ៉ាប់រួម Ahmad Bin Sulayem

          (VOV)_នៅក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី១៤ ធ្នូ នៅទីក្រុងហាណូយ​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖​បណ្ដា​អង្គភាពអាជីវកម្ម
បរទេស វិនិយោគនៅវៀតណាម ជាផ្នែកសំខាន់នៃខឿនសេដ្ឋ​កិច្ចវៀតណាម។ នាយក
រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖រដ្ឋាភិបាលវៀតណាមសន្យា​បង្កលក្ខណះងាយស្រួលចំពោះ
វិនិយោគិនបរទេស និយាយរួម និងសម្ព័ន្ធក្រុម​ហ៊ុន DP World ​និយាយដោយឡែក 
បោះទុនវិនិយោគនៅវៀតណាម​ និង​បង្កើតបរិយាកាសប្រកួតប្រជែងសមភាព សំរាប់
អង្គភាពអាជីវកម្មទាំងឡាយ។ 

          រីឯ ប្រធានសម្ព័ន្ធក្រុមហ៊ុន DP World ​អេមីរ៉េតអារ៉ាប់​រួម​ លោក​ Sultan Ahmad
 Bin Sulayem បានអោយដឹងថា៖សម្ព័ន្ធក្រុមហ៊ុន ជឿជាក់​ទៅលើយថាទស្សន៍អភិវឌ្ឍន៍
សេដ្ឋកិច្ចរបស់វៀតណាម ហើយមានគោលបំណងថា៖រដ្ឋាភិបាលបន្តដោះស្រាយការជំ
ពាក់ជំពិន បន្តបង្កលក្ខណះងាយស្រួល ​សំរាប់គំរោងណ៍វិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ