នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានបំណងថា BIDV នឹងចូល Top ២៥ ធនាគារធំបំផុតក្នុងតំបន់អាស៊ាន
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Vũ Dũng/VOV) |
(VOVworld)-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីរំលឹកខួប
លើកទី៦០នៃទិវាបង្កើតធនាធាវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) ថ្ងៃទី២៤
មេសា។ អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc បានចាត់ទុកថា ពាណិជ្ជសញ្ញានិងឋានៈរបស់ BIDV ត្រូវបាន
បញ្ជាក់តាមរយៈរង្វាន់ច្រើនដោយអង្គការអន្តរជាតិមានកិត្យានុភាពប្រគល់ជូន
ជាពិសេសត្រូវបានធនាគាពិភពលោក (WB) វាយតម្លៃជាធនាគាអនុវត្តល្អបំផុតនូវ
គំរោងហិរញ្ញវត្ថុកសិកម្មដែលឧបត្ថម្ភដោយ WB ផងដែរ។ BIDV ក៏ជាធនាគាដំបូង
នៅវៀតណាមធ្វើការវិនយោគទៅបរទេស រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចកិច្ចការបរទេសនៅប្រទេសចំនួន៦ក្នុងនោះមានកម្ពុជានិងឡាវផង។ លោក
Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖
“ស្តីអំពីយុទ្ធសាស្ត្រនិងទស្សនវិស័យខាងមុខ BIDV ត្រូវជាធនាគាពាណិជ្ជកម្ម
ភាគហ៊ុនធំបំផុតនៅវៀតណាម។ ប៉ុន្តែ ហេតុដូច្នេះក៏ដោយ BIDV គប្បីមានឆន្ទះឆ្ពោះ
ទៅមុខ មានទស្សនវិស័យយូអង្វែង ទាំងលើក្នុងទីផ្សារជាតិនិងអន្តរជាតិ។ខ្ញុំស្នើឲ្យ
BIDV មានយុទ្ធសាស្ត្រ ផែនការជារៀង រាល់ឆ្នាំដោយភារកិច្ចនិងគោលដៅជាក់
ស្តែង សំដៅខិតខំប្រឹងប្រែងចូលក្នុង Top ២៥ធនាគាពាណិជ្ជកម្មភាគហ៊ុនធំបំផុត
តំបន់អាស៊ី”។
ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានប្រគល់ គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១សម្រាប់ BIDV ។ BIDV ក៏បានរដ្ឋឡាវ និងព្រះរាជា
ណាចក្រកម្ពុជាប្រគល់កិត្តនាមថ្លៃថ្លាផងដែរ៕