នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទវិនិយោគិនខេត្ត Nghe An

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទវិនិយោគិនខេត្ត Nghe An	 - ảnh 1
នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយវិនិយោគិនខេត្ត Nghe An

(VOVworld)-នាព្រឹកថ្ងៃទី១៩កុម្ភៈ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue រួមជាមួយថ្នាក់
ដឹកនាំជាន់ខ្ពស់មួយចំនួនបានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយ
ថ្នាក់ ដឹកនាំមួយចំនួនដែលចូលរួមក្នុងសន្និសីទជួបសំណេះសំណាលវិនិយោគិន
នាដើម និទាឃៈរដូវឆ្នាំរកានព្វស័ក២០១៧។​នេះជាសកម្មភាពប្រចាំឆ្នាំសំដៅ
ជម្រុញការ វិនិយោគរបស់ខេត្ត Nghe An។ តាមរយៈការរៀបចំចំនួន៨លើក
រហូតមកដល់ពេល នេះ ខេត្ត Nghe An ទាក់ទាញបានគំរោងវិនិយោគជាង៨០០
គំរោងដោយទុនចុះ បញ្ជីសរុបជាង ២៦១ពាន់ពាន់លានដុង។ សំណង់ហេដ្ឋា
រចនាសម្ព័ន្ធសំខាន់ៗដូចជា ព្រលានយន្តហោះ កំពង់ផែនិងផ្លូវគមនាគមន៍ជា
ដើមគឺត្រូវបានវិនិយោគសំដៅបង្ក លក្ខណៈល្អបំផុតសម្រាប់វិនិយោគិនអនុវត្តន៍
ប្រកបដោយជោគជ័យរាល់គម្រោងការ ក្នុងខេត្ត Nghe An ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ