នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសហគ្រាសធំៗមួយចំនួនរបស់អូស្ត្រាលី

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អូស្ត្រាលី ដែលប្រព្រឹត្តទៅនៅទីក្រុង Sydney នារសៀលថ្ងៃទី១៧ខែមិនា នាយករដ្ឋ មន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយសហគ្រាសអូស្ត្រាលី មួយចំនួន។ 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសហគ្រាសធំៗមួយចំនួនរបស់អូស្ត្រាលី - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសហគ្រាសធំៗ មួយចំនួនរបស់អូស្ត្រាលី

នៅក្នុងជំនួបនេះ តំណាងសម្ព័ន្ធក្រុមហ៊ុនអូស្ត្រាលីសុទ្ធតែវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែលំអបរិយាកាសវិនិយោគ និង ជម្រុញការតភ្ជាប់សហគ្រាសនៃប្រទេសទាំងពីរ។ សម្ព័ន្ធក្រុមហ៊ុនរបស់អូស្ត្រាលីជា ច្រើនក៏បានសម្តែងសុទិដ្ឋិនិយមទៅលើទីផ្សារវៀតណាម ដែលជាទីផ្សារស្ថិរភាពនិង មានទុនវិនិយោគផ្ទាល់ពីបរទេសខ្ពស់។

        សម្តែងនូវការគាំទ្រចំពោះវិនិយោគិនដែលចង់បើកទូលាយសកម្ម ភាពអាជីវកម្ម នៅវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាល វៀតណាម សន្យារក្សាបរិយាកាសមីក្រូស្ថិរភាព បន្តកែលំអគុណភាពរបៀបរបប លើក កម្ពស់ការគ្រប់គ្រងរដ្ឋសំដៅរក្សាខឿនសេដ្ឋកិច្ចមានកំណើនឆាប់រហ័សនិងនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ