នាយករដ្ឋមន្ត្រីលោក ហ្វាម​ មិញ ជិញ៖ ការអភិវឌ្ឍបៃតងគឺជានិន្នាការចាំបាច់ ដែលត្រូវការ ការចូលរួមពីសង្គមទាំងមូល

(VOVWORLD) - អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិដឹកនាំការអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាម នៅ COP២៦ (គណៈកម្មការដឹកនាំ COP២៦) នាព្រឹកថ្ងៃទី២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីលោក ហ្វាម មិញ ជិញ ប្រធានគណៈកម្មការដឹកនាំបានស្នើឲ្យមានការសុក្រិតរបៀបរបប យន្តការគោលនយោបាយកៀរគរធនធាន ជាពិសេសកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនសម្រាប់ការអភិវឌ្ឍបៃតង។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការដឹកនាំបានផ្តោតការវាយតម្លៃលើការអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP២៦ ជាពិសេសលទ្ធផលនៃការអនុវត្តភារកិច្ចដែលបានកំណត់ក្នុងកិច្ចប្រជុំលើកទី ៤ នៃគណៈ កម្មការដឹកនាំ លទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) និងសហគមន៍បំភាយសូន្យសុទ្ធអាស៊ី (AZEC)...។

នាយករដ្ឋមន្ត្រីលោក ហ្វាម​ មិញ ជិញ៖ ការអភិវឌ្ឍបៃតងគឺជានិន្នាការចាំបាច់ ដែលត្រូវការ ការចូលរួមពីសង្គមទាំងមូល - ảnh 1នាយករដ្ឋមន្ត្រីអញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

នៅបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា វៀតណាមបានក្លាយជាចំណុចភ្លឺក្នុងការអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ការប្តេជ្ញាចិត្ត និងការអនុវត្តការប្តេជ្ញាចិត្តនៅសន្និសីទ COP២៦ ត្រូវបានដាក់បញ្ចូលយ៉ាងរហ័សទៅក្នុងឯកសារច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសម្រាប់ការអនុវត្តប្រកបដោយសមកាលកម្ម។ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍន៍បៃតង និងការផ្លាស់ប្តូរថាមពលត្រូវបានជំរុញ ហើយវៀតណាមកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគបរទេស ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពលដោយមានគម្រោងជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ