នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព

(VOVWORLD) - នាព្រឹកថ្ងៃទី៦ តុលា នៅបឹង Hoan Kiem (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអញ្ជើញចូលរួមទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព។ 
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងគណៈប្រតិភូបានចូលរួម “ទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព” (រូបថត៖ VGP/Nhat Bac)

នេះជាព្រឹត្តិការណ៍ដែលប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៤) និងខួបលើកទី ២៥ ដែលទីក្រុងហាណូយ បានអង្គការយូណេស្កូប្រគល់កិត្តិនាមជា “ទីក្រុងដើម្បីសន្តិភាព”   (១៦ កក្កដា ១៩៩៩ - ១៦ កក្កដា ២០២៤)។

ស្ថិតក្នុងចំណោមព្រឹត្តិការណ៍ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី ទិវាវប្បធម៌ដើម្បីសន្តិភាព មានគោលបំណងផ្សព្វផ្សាយអំពីតម្លៃវប្បធម៌ សន្តិភាព និងគំនិតច្នៃប្រឌិតរបស់ប្រជាជនថាំងឡុង- ហាណូយតាមរយៈសម័យកាល ...។  ទិវាបុណ្យនេះក៏ជាឱកាសមួយដើម្បីលើកតម្កើងអរិយធម៌និងអត្តសញ្ញាណវប្បធម៌ដើម្បីសន្តិភាពនៃរដ្ឋធានីហាណូយ។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព - ảnh 2នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញនិងគណៈប្រតិភូអញ្ជើញអុជធូបនៅស្តូបស្តេច Ly Thai To (រូបថត៖ TTXVN)

“ទិវាបុណ្យវប្បធម៌ដើម្បីសន្តិភាព” ក៏ជាកន្លែងប្រមូលផ្តុំដ៏ធំបំផុតសម្រាប់ការជួបប្រាស្រ័យរវាងសិប្បករ សិល្បករ និងប្រជាជនតំណាងឱ្យខ័ណ្ឌ ស្រុក ក្រុងចំនួន ៣០នៃរដ្ឋធានី ដោយមានការចូលរួមរបស់មនុស្សជាង ៨.០០០ នាក់ ក្នុងនោះមានប្រជាជននិងតំណាងកងកម្លាំង ៥.០០០នាក់ មកពីខ័ណ្ឌ ស្រុក ក្រុង នឹងចូលរួមនៅក្នុងក្បួនដង្ហែ និងការសម្តែងសិល្បៈ និងវប្បធម៌ជាច្រើនប្រភេទ រួមទាំងតំបន់បេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការយូណេស្កូនិងជាតិទទួលស្គាល់ រួមជាមួយនឹងប្រពៃណីដ៏ពិសេស សម្រស់វប្បធម៌នៃរដ្ឋធានី។ ទម្រង់សិល្បៈដូចជា Ca tru, អាយ៉ងទឹក, ច្រៀង Xam ... និងបេតិកភណ្ឌសាសនាដូចជាការថ្វាយបង្គំ Tan Vien Son Thanh, Hai Ba Trung, Thanh Giong ជាដើម សុទ្ធតែត្រូវបានសម្តែងនៅក្នុងកម្មវិធី ដោយនាំមកជូនទស្សនិកជននូវតម្លៃវប្បធម៌យូរអង្វែងនៃរដ្ឋធានីហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ