នាយករដ្ឋមន្ត្រីវៀតណាម៖ PVN បន្តផលិតកម្មធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពអះ អាងនូវអធិបតេយ្យភាពជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ៣ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីប្រកាសនិងប្រគល់សេចក្តីសម្រេចសំរាប់ប្រធានថ្មីនៃក្រុមប្រឹក្សាសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិវៀតណាម (PVN) លោក Tran Sy Thanh អតីតលេខាគណៈកម្មា ធិការបក្សខេត្ត Lang Son។ 
នាយករដ្ឋមន្ត្រីវៀតណាម៖ PVN បន្តផលិតកម្មធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពអះ អាងនូវអធិបតេយ្យភាពជាតិ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម៖ PVN បន្តផលិតកម្មធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពអះ អាងនូវអធិបតេយ្យភាពជាតិ

(VOV5) – នាព្រឹកថ្ងៃទី ៣ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីប្រកាសនិងប្រគល់សេចក្តីសម្រេចសំរាប់ប្រធានថ្មីនៃក្រុមប្រឹក្សាសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិវៀតណាម (PVN) លោក Tran Sy Thanh អតីតលេខាគណៈកម្មា ធិការបក្សខេត្ត Lang Son។ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចាត់ទុកថា៖ ទោះបីជាស្ថានភាពនៅក្នុងនិងក្រៅប្រទេសក្នុងរយៈពេលកន្លងទៅមានការលំបាកសាកល្បងជាច្រើនក្តី ប៉ុន្តែ សម្ព័ន្ធក្រុមហ៊ុនបានខំប្រឹងប្រែងដើម្បីជំនះពុះពារសំដៅដណ្តើមបានលទ្ធផលវិជ្ជមាន។ ផ្តោតទៅលើតួនាទីសែនសំខាន់របស់ PVN ក្នុងបុព្ធហេតុកសាងនិងការពារមាតុប្រទេសនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖ PVN គប្បីអនុវត្តភារកិច្ចធ្ងន់ធ្ងរដែលបក្សរដ្ឋនិងប្រជាជនបានប្រគល់ជូនគឺផលិតធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពរួមចំណែកការពារនិងអះអាងនូវអធិបតេយ្យភាពជាតិធានាសន្តិសុខថាមពលរបស់ប្រទេសជាតិ។ ដោយមានបទពិសោធន៍ជាច្រើន នាយករដ្ឋមន្ត្រីជឿជាក់ថា៖ លោក  Tran Sy Thanh នឹងសម្រេចភារកិច្ចដែលបក្សរដ្ឋបានប្រគល់ជូនប្រកបដោយល្អប្រសើរ។ លោក Nguyen Xuan Phuc ក៏បានស្នើឲ្យ PVN ប្រមូលផ្តុំបញ្ជាណែនាំបណ្ដាគំរោងការណ៍សំខាន់ៗរបស់ប្រទេសជាតិ ក្នុងនោះ មានគំរោងការណ៍ធ្វើអាជីវកម្មប្រេងឧស្ម័ន្ធ គំរោងការណ៍លើកកំពស់និងបើកទូលាយទិន្នផលនៃរោងចក្រចម្រាញ់ប្រេង Dung Quat ។ល។៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ