នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចូលរួមក្នុងកិច្ចប្រជុំតុមូលថ្នាក់ដឹកនាំនៅវេទិកា “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៧ ខែមេសានៅរដ្ឋធានី ប៉េកាំងនៃប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចូលរួមសម័យប្រជុំទី១  នៃកិច្ចប្រជុំតុមូលសម្រាប់ថ្នាក់ដឹកនាំនៅ “វេទិកាខ្សែក្រវាត់និងផ្លូវ” លើកទី២។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចូលរួមក្នុងកិច្ចប្រជុំតុមូលថ្នាក់ដឹកនាំនៅវេទិកា “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំសម្រាប់ថ្នាក់ដឹកនាំ នៃវេទិកា ខ្សែក្រវាត់និងផ្លូវ

លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ ដោយមានប្រធាន បទ “ជំរុញការតភ្ជាប់ដើម្បីស្វែងរកកម្លាំងចលករសម្រាប់កំណើនថ្មី”។ នៅទីនេះ ថ្នាក់ដឹកនាំពិភពលោកបានផ្តោតលើការពិភាក្សាយ៉ាងស៊ីជម្រៅអំពីសកម្មភាពសហប្រតិ បត្តិការនៅក្នុងបរិបទនៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ”។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោក Xi Jinping បានសង្កត់ធ្ងន់ទៅលើគំនិតផ្តួចផ្តើម "ខ្សែ ក្រវាត់និងផ្លូវ" ដែល ផ្តោតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពន្លឿនកិច្ច សហប្រតិបត្តិការនិងផលិតកម្មឆ្លាតវៃតាមរយៈវិស័យសំខាន់ៗនៃសេដ្ឋកិច្ច ឌីជីថល។

វេទិកា "ខ្សែក្រវាត់និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិបានបិទនៅរសៀលថ្ងៃទី២៧ខែមេសានេះ ហើយថ្នាក់ដឹកនាំបានចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំតុមូលរបស់ថ្នាក់ដឹកនាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ