នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc៖ បន្ត​ផ្លាស់​ប្ដូរថ្មី​យ៉ាង​ខ្លាំង​ក្លានូវ​ខ្លឹមសារ និងបែបផែនធ្វើសកម្មភាពរបស់សហជីព

(VOVWORLD) -នាថ្ងៃទី ២៨ ខែកក្កដានៅទីក្រុងហាណូយ អគ្គសហព័ន្ធពលករវៀតណាមបានរៀបចំពិធីរំលឹកខួបលើទី ៩០ នៃទិវាបង្កើតសហជីបវៀតណាម (ថ្ងៃទី ២៨ ខែកក្កដា)។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc៖ បន្ត​ផ្លាស់​ប្ដូរថ្មី​យ៉ាង​ខ្លាំង​ក្លានូវ​ខ្លឹមសារ និងបែបផែនធ្វើសកម្មភាពរបស់សហជីព - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ៖ ឆ្លងកាត់រយៈពេលជាង ៩ ទសវត្សរ៍នៃការបង្កើតនិងអភិវឌ្ឍន៍មក សហជីពវៀតណាមបានរីកចម្រើនដោយឥតឈបឈរ រួមដំណើរជាមួយប្រទេសជាតិ ហើយថែមទាំងជាមូលដ្ឋានគ្រឹះស្ថាននយោបាយ សង្គមដ៏រឹងមាំរបស់បក្ស និងរដ្ឋ។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា សកម្មភាពសហជីព និងចលនាពលករជានិច្ចកាលប្រកាន់ ខ្ជាប់ខ្ជួនជាមួយគោលនយោបាយរបក្ស ក៏ដូចជាជីវភាពរស់នៅជាក់ស្ដែងផងដែរ។

ចំពោះតម្រូវការនៃការជំរុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិ ដែលកាន់តែស៊ីជម្រៅ និងជះឥទ្ធិពលដល់ បដិវត្តន៍ឧស្សាហកម្មលើកទី ៤ នេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា អង្គការសហជីពវៀតណាមត្រូវផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា និងលើគ្រប់ជ្រុងជ្រោយ ដើម្បីបន្តរក្សាយ៉ាងរឹងមាំ និងពព្រីកសមិទ្ធិផលដ៏ធំធេង ក៏ដូចជាប្រពៃណីដ៏ត្រចះត្រច់ ក្នុងរយៈពេល ៩០ ឆ្នាំ នៃការកសាង និងរីកចម្រើនផងដែរ។

ដើម្បីសម្រេចឲ្យបានគោលដៅទាំងនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានលើកសំណើរថា នារយៈពេលខាងមុខ សហជីពគ្រប់ជាន់ថ្នាក់ ត្រូវបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងជ្រួតជ្រាបយ៉ាងស៊ីជម្រៅទស្សនៈនិង គោលនយោបាយរបស់បក្ស ជាពិសេសគឺ សេចក្ដីសម្រេចចិត្តស្ដីពីការបន្តកសាងវណ្ណៈកម្មករវៀតណាមក្នុងសម័យពន្លឿនឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មប្រទេសជាតិ។ ជាពិសេស លោកនាយករដ្ឋមន្ត្រីបានក្រឹនរំលឹកទៅលើការអនុវត្តន៍ល្អនូវមុខងារស្នូលៗរបស់អង្គការសហជីព ពោលគឺ ជាតំណាង ថែទាំ ការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់ពលករ ហើយថែមទាំងបន្តផ្លាស់ប្ដូរយ៉ាងខ្លាំងក្លានូវខ្លឹមសារ និងបែបផែនធ្វើសកម្មភាពរបស់សហជីព។ ទន្ទឹមនឹងនេះ ផ្ដោតសំខាន់លើការអនុវត្តន៍រាល់ភារកិច្ចសំខាន់ៗ ដែលសមាជិកសហជីប ពលករបានយកចិត្តទុកដាក់ ព្រមទាំងនាំមកនូវផលប្រយោជន៍សជូននយោជិក និយោជក ក៏ដូចជាប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ