នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី
(VOVWORLD) - នាព្រឹកថ្ងៃទី៩ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤២ នៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី តប តាមការអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ប្រធានកិច្ចប្រជុំ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា (ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២)។ (រូបថត៖ VOV) |
ដោយប្រធានបទ “សារសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” កិច្ចប្រជុំ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែឧសភា ជាមួយនឹងសម័យប្រជុំពិភាក្សាអំពីដំណើរការ កសាងសហគមន៍អាស៊ាន; សម័យប្រជុំចង្អៀតនឹងពិភាក្សាអំពីបញ្ហាអន្តរជាតិ និង តំបន់ដែលមានការយកចិត្តទុកដាក់រួមគ្នា។ ការដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ បង្ហាញយ៉ាងខ្លាំងនូវសារមួយអំពី ប្រទេសវៀតណាមដែលចូលរួមយ៉ាងសកម្ម ម្ចាស់ការ រួមចំណែកប្រកបដោយទំនួល ខុសត្រូវ រួមជាមួយនឹងប្រទេសជាសមាជិកដើម្បីថែរក្សា និងពង្រឹងមជ្ឈភាព ពង្រីកការ ទទួលខុសត្រូវ សំឡេងរបស់អាស៊ានចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក; រួមចំណែកពង្រឹងសាមគ្គីភាពអាស៊ាន ជួយអាស៊ានឆ្លើយតប ប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមដែលកំពុងតែជួបប្រទះ។ ទន្ទឹមនឹងនោះ រក្សាយ៉ាងខ្ជាប់ខ្ជួននូវជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហាអន្តរជាតិ តំបន់ និង សមុទ្រខាងកើត។ លើសពីនេះ បញ្ជាក់នូវ វិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការ របស់វៀតណាមនោះ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សន្តិសុខស្បៀងអាហារ ថាមពល ការអភិវឌ្ឍអនុតំបន់ និងការឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ៕