នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក

          (VOV)_នាថ្ងៃទី២៣ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក 
Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិ​បតី​អាមេរិក លោក 
Barack Obama ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត​ណាម ចាប់ពីថ្ងៃទី២៣
ដល់ថ្ងៃទី២៥ឧសភា។ ថ្នាក់ដឹកនាំទាំងពីររូបបានរំលឹក​ឡើងវិញ និងសម្ដែងនូវការ
ពេញចិត្តចំពោះការអភិវឌ្ឍន៍ជាក់ស្ដែងទំនាក់ទំនង​រវាងប្រទេសទាំងពីរ ចាប់ពីថ្ងៃ
បង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ(នាឆ្នាំ​២០១៣) ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច  ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល ​ជំនះពុះពារលើផលវិបាកដោយសង្គ្រាម និង
ជំនួបប្រាស្រ័យប្រជាជន។ នាយក​រដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc និងប្រធានាធិ
បតី​ លោក Barack Obama ក៏​បានផ្លាស់ប្តូរអំពីបណ្ដាវិធានការបង្កើនទំនាក់ទំនងស
ហប្រតិបត្តិការដៃគូលើគ្រប់​វិស័យវៀតណាម-អាមេរិក ដែលក្នុងនោះផ្តល់អាទិភាពចំ
ពោះកិច្ចស​ហប្រតិ​បត្តិ​ការ​អភិវឌ្ឍន៍ជាចម្បង និងកម្លាំងចលករក្នុងទំនាក់ទំនងនា
ពេលខាងមុខនេះ។

          នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយអាមេរិកទទួល​ស្គាល់​
ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមយ៉ាងឆាប់ៗ បើកទ្វារទីផ្សារថែមទៀត​សំរាប់ទំនិញវៀតណាម បង្កើនការវិនិយោគផ្ទាល់ដើម្បីក្លាយទៅជាវិនិយោគិនធំ​បំផុតនៅ
វៀតណាម ជួយឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ពិសេសគឺនៅក្នុងតំបន់
វាលទំនាបទន្លេ Cuu Long និងជួយឧបត្ថម្ភវៀតណាមរៀបចំ​ព្រឹត្តិការណ៍​ APEC 2017
 ប្រកបដោយជោគជ័យ ជំរុញទំនួបប្រាស្រ័យប្រជាជន។ នាយករដ្ឋ​មន្ត្រី​ លោក Nguyen
Xuan Phuc ក៏បានអះអាងនូវតួនាទីដ៏សែនសំខាន់ ​និង​ការរួមវិភាគទានសកម្មរបស់សហគមន៍ជនវៀតណាមនៅអាមេរិក ក្នុងការជំរុញ​ទំនាក់ទំនងទ្វេភាគី ហើយ
ក៏ស្នើអោយភាគីអាមេរិកបង្កលក្ខណះសំរាប់សហគមន៍បានអភិវឌ្ឍន៍ និងរួមវិភាគ
ទានថែមទៀតចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក 
Nguyen Xuan Phuc ក៏បានអះអាងជាថ្មីម្តងទៀតថា៖ ​វៀតណាមនឹងដាក់ជូនរដ្ឋ
សភាពិនិត្យមើលហើយអនុម័តកិច្ចព្រមព្រៀងដៃគូឆ្លង​មហាសមុទ្រប៉ាស៊ីហ្វីក (TPP)។ ប្រធានាធិបតី លោក Barack Obama បាន​អះអាង​ថា៖អាមេរិកមានគោលបំណង
បង្កើតទំនាក់ទំនងមិត្តភាពនិងយូរអង្វែង​ជាមួយវៀតណាម ដោយផ្អែកទៅលើការ
គោរពរបបនយោបាយរបស់គ្នា និងដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស
ទាំងពីរ។ លោក Barack Obama ក៏បានសង្កត់ធ្ងន់ថា៖ TPP ជាកិច្ចព្រមព្រៀងពាណិជ្ជ
កម្មគុណភាពខ្ពស់​ក្នុងសតវត្ស៍ទី២១ ហើយអះអាងនូវការប្តេជ្ញាចិត្តជំរុញការអនុម័ត
លើកិច្ចព្រម​ព្រៀងនេះក្នុងឆ្នាំ ២០១៦។

          ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីស្ថានភាពនៅក្នុងតំបន់ ដែលក្នុង
នោះមានបញ្ហានៅសមុទ្រខាងកើត បណ្ដាការលំបាកសាកល្បងអំពីសន្តិសុខ​ក្រៅប្រ
ពៃណីដែលកំពុងលេចឡើងដែលជះឥទ្ធិពលទៅលើសន្តិភាព ស្ថិរភាព និងកិច្ចសហ
ប្រតិបត្តិការអភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោក អះអាងនូវគោលការណ៍គោ
រពអនុសញ្ញាអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការនិង
ដោះស្រាយបញ្ហានានានៅក្នុងតំបន់។ ភាគីទាំងពីរក៏បានឯកភាពថា៖ជំលោះនៅ
សមុទ្រខាងកើតត្រូវដោះស្រាយដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ​ធានាសេ
រីភាពនិងសុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍និងមិនប្រើប្រាស់​អំពើហឹង្សា។

          ក៏ក្នុងថ្ងៃដដែល នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក ង្វៀនភូចុង បាន
អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក Barack Obama ដែលកំពុង
បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ